អង្គកឋិនទានមហាសាមគ្គីដង្ហែចូលទៅកាន់​វត្តរស្មីសាមគ្គីគិរីទព័ជាង​ នៅភូមិបាក់អង្រុត​ ឃុំដងពែងស្រុកស្រែអំបិលខេត្តកោះកុង​ ទទួលបានបច្ច័យចំនួន៧៦,០២០,៤០០រៀល

ខេត្តកោះកុង៖​ថ្ងៃអាទិត្យ​ ១៣កេីត​ ខែកត្តិក​ ឆ្នាំខាល​ ចត្វាសក័​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី០៦​ ខែតុលា​ ឆ្នាំ២០២២​ អង្គកឋិនទានមហាសាមគ្គីដែលផ្តួចផ្តេីមឡេីងដោយ​ ព្រះកុសលមង្គល​ ហេងប៊ុនសាម​ ព្រះសាមុហ៍ធម៌​ អនុគណ​ និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង​ លោក​ ឃៀង​ ផុក​ និងលោកស្រី​ តាន់​ ហួយ​ ព្រមទាំងបុត្រ​ លោក​ ជា​ ចន្ទ័កញា អភិបាល​នៃគណ:អភិបាលស្រុកស្រែអំបិល​ និងភរិយា​ ព្រមទាំងបុត្រ​ និងមន្រ្តីរាជការជុំវិញសាលាស្រុក​ ឯកឧត្តម​ លី​ ហួត​ និងជុំទាវ​ សុឹម​ ដាណាវី​ ព្រមទាំង​បុត្រ​ លោកវរ:សេនីយ៍ទោ​ គង់​ សារ៉ាវុឌ្ឍ​ ប្រធានអនុសាខា​សមាគមន៍​ សិស្ស​ និស្សិត​ បញ្ញាវន្ត័​ ក្មេងវត្ត​ ស្រុកស្រែំបិលនិងភរិយា​ លោកហុង​ យ៉ុងង៉ាន់​ និងភរិយា​ លោកអាចារ្យ គណ:កម្មការចំណុះជេីងវត្ត និង​ប្រជាពុទ្ធបរិសទ័គ្រប់មជ្ឍដ្ឋាន​បាន ដង្ហែអង្គកឋិន​ទានចូលវត្តរស្មីសាមគ្គីគិរីទ័ពជាង​ ស្ថិតនៅភូមិបាក់អង្រុត​ ឃុំដងពែង​ ស្រុកស្រែអំបិល​ ខេត្តកោះកុង​ ដេីម្បីវេរប្រគេនដល់ព្រះភិក្ខុសង្ឃ​ ដែលគង់ចាំវស្សាអស់រយះពេលមួយត្រីមាស​កន្លងមក​ ត្រូវបានប្រារព្វធ្វេីឡេីង​ កាលពីរសៀលថ្ងៃទី០៥​ ខែ​វិច្ឆិកា​ ឆ្នាំ២០២២នេះ​។ អង្គកឋិនទាននេះដែរ​ ក្រៅពីផ្គត់ផ្គង់សំរាប់ចង្ហាន់ប្រចាំថ្ងៃសំរាប់ព្រះសង្ឃ​ បច្ច័យមួយចំនួនធំត្រូវបានបែងចែក​ យកទៅផ្គត់ផ្គង់ទិញសម្ភារះសិក្សាដល់ភិក្ខុ​ សាមណេដែលកំពុងសិក្សា​ ជួសជុល​ កែលំអរ​ ទីសេនាសេណាក់សង្ឃ​ និងរៀបចំបរិស្ថាន​ សួនច្បារ​ និងព្រះវិហារ​ ក្នុងវត្តជាដេីម។ ព្រះធម្មានុរក្ខ័បាល​ លី​ វិចិត្រ​ ព្រះបាឡាត់គណខេត្តកោះកុង​ ជាព្រះរាជាគណះថ្នាក់កិត្តយសនៃព្រះរាជាណាចក្រកម្ពុជា​ និងជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង​ មានថេរ:ដីកាថា​ កឋិនទានជាកាលទានមានផលវិសេស​ ជាងទានទាំងពួង​ ព្រោះបានផលដល់ទាយក​ជាម្ចាស់ទានផង​ និងភិក្ខុសង្ឃដែលទទួលក្រាលគ្រងផង។ សំរាប់ភិក្ខុសង្ឃទទួលបាននូវអានិសង្ស​ ទាំងប្រាំយ៉ាងគឺ​ ត្រូវទៅកាន់ទីដ៍ទៃមិនមានទោសជាដេីម​ សំរាប់ប្រជាពុទ្ធបរិសទ័ដែលធ្វេីកឋិនក៍ទទួលបាននូវអានិសង្សប្រាំយ៉ាងដែរ​គឺមានរូបសម្បត្តិ​ល្អភោផង់​ មានព័ណសំប្បុរ​ ស្រស់ថ្លាល្អ​ មានទ្រង់ទ្រាយល្អ ពេញលក្ខិណ:​ បេីជា​ បុរសនឹងបានជាអិហិភិក្ខុ​ បេីជាស្រ្តីវិញនឹងបរិបូណ៍ទៅដោយបុណ្យជាបច្ច:ពិតកល្យាណី​ ឫស្រ្តីគ្រប់លក្ខ័។ ព្រះអង្គមានថេរ:ដីកា​ បញ្ចាក់ថា​ កឋិនទាន​ ជាទានមួយដែលប្លែកពីទានដ៏ទៃៗទៀត​ គឺ​ ប្លែកដោយកាលមានតែត្រឹម២៩ថ្ងៃតែប៉ុនណ្ណោះ​ ហេីយវត្តមួយទទួលបានតែម្តងក្នុងមួយឆ្នាំ។ ប្លែកដោយអានិសង្ស អ្នកប្រគេន​ ក៍បានអានិសង្ស និងអ្នកទទួលក្រាលគ្រង​ អនុមោទនាក៍បានអានិសង្ស ប្លែកដោយអំពេីគឺបុគ្គលដែលធ្វេីតាមព្រះវិន័យប្រកបដោយធម៌ត្រឹមត្រូវ​ ប្លែកដោយវត្ថុ​ គឺវត្ថុសំរាប់​ កឋិនមានបីគឺ​ ​ ស្បង់​ ចីវរ​ សង្ឃាដី​ ក្រៅពីនោះគីជា​ អត្ថបរិក្ខារ​ កឋិន។ លោក​ ជា​ ចន្ទ័កញា​ តំណាងប្រជាពុទ្ធរិសទ័​ គ្រប់មជ្ឍដ្ឋាន​ បានបង្ហាញអារម្មណ៍ជ្រះថ្លា​ ដោយសាមានការជួបជុំឡេីងវិញ​ បន្ទាប់ពីអាក់ខានក្នុងការធ្វេីពិធី​ ឫបុណ្យទានផ្សេងៗអស់រយះពេល២ឆ្នាំមកហេីយ​ ដោយសាតែវិប្បតិនៃជំងឺកូវិត-១៩។ ហេីយការជួបជុំនេះដែរ​ អាចប្រព្រឹត្តទៅក៍អាស្រយ័ដោយកត្តាប្រទេសជាតិ​ មានសុខសន្តិភាពពេញលេញ​ មានស្ថេរភាព​ នយោបាយ​ និងការអភិវឌ្ឍន៍រីកចំរេីនលេីគ្រប់វិស័យ​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាសេនាតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីដែលជាប្រមុខដឹកនាំ​ ប្រកបដោយកិត្តិបណ្ឌិត​ បានធ្វេីអោយកម្ពុជាមានការអភិវឌ្ឍន៍លេីគ្រប់វិស័យ​ ទាំងផ្នែកពុទ្ធចក្រ​ និងអាណាចក្រ៕​ អត្តបទដោយ​ :​ ឈិន​ តង​ សហការី​ TNM TV ON LINE

  

អត្ថបទដែលជាប់ទាក់ទង