នាយឧត្តមសេនីយ៍ អុី ឈាន នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋក្រីក្រចំនួន ១ ១៥០គ្រួសារ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន
ប៉ៃលិន៖ នាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និងមានការចូលរួមពីលោកតំណាងរាស្ត្រ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារគណៈអភិបាលខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋចំនួន ១១៥០គ្រួសារ មកពីភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានជីវភាពក្រក្រី និងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ថ្លែងនៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ អុី ឈាន ក៏បានពាំនាំផ្តាំសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ដាច់ស្បៀងស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។សូមបញ្ជាក់ដែរថា អំណោយរបស់សម្តេចតេជោ ដែលផ្តល់ជូនពលរដ្ឋនាពេលនេះក្នុងមួយគ្រួសារ ទទួលបានរួមមាន៖ ឃីត១ដុំ អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន៕ដម្រួលដោយ ទៀង បុណ្ណរី