ធ្វើកឋិនទានជាមួយប៊ូសស្ត្រងចូលបច្ច័យម្ដងបានបុណ្យ៧វត្ត
ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈប៊ូសស្ត្រង នឹងដង្ហែរបុណ្យកឋិនសាមគ្គីទៅកាន់វត្ដចំនួន៧ នៅរាជធានីភ្នំពេញ និងខេត្ដចំនួន៣ នៅថ្ងៃសុក្រ ទី១១-១២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ដូច្នេះក្រុមហ៊ុនបានប្រកាសជូនដំណឹងដល់សាធារណៈជន អាចអញ្ជើញចូលបច្ច័យចាប់មគ្គផលបុណ្យកឋិនសាមគ្គីនេះទាំងអស់គ្នា បានតាមរយៈគណនី ABA 000171787 ឬ KHQR: KATHEN7WAT។ តាមសេចក្តីជូនដំណឹងដែលបណ្ដាញព័ត៌មាន យើងខ្ញុំទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ក្រុមហ៊ុនភេសជ្ជៈប៊ូសស្ដ្រងបានបញ្ជាក់ថា «សូមគោរពអញ្ជើញពុកម៉ែបងប្អូនចាប់មគ្គផលបុណ្យកឋិនទានមហាសាមគ្គី ៧វត្ត ដែលផ្ដួចផ្ដើមដោយ «ប៊ូសស្ត្រងចូលបច្ច័យម្ដងបានបុណ្យ ៧វត្ត» និងអនុមោទនាទទួលផលានិសង្ឃទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន»។ ធ្វើបុណ្យកឋិនទាន គឺបានមគ្គផលកុសលបុណ្យអានិសង្សច្រើនណាស់ ទាំងចំពោះភិក្ខុ និងចំពោះម្ចាស់ដើមទាន ព្រោះក្នុង១ព្រះវស្សា វត្តមួយអាចធ្វើកឋិនបានតែមួយដងតែប៉ុណ្ណោះ ដើម្បីទទួលបានអានិសង្ស៥ អាស្រ័យហេតុនេះហើយទើបបានជា ម្ចាស់ក្រុមហ៊ុន ប៊ូសស្ត្រង ក្រុមគ្រួសារ បុគ្គលិកក្រុមហ៊ុន អ្នកចែកចាយទូទាំងប្រទេស សាច់ញាតិ អ្នកជិតខាង និងអតិថិជន ប៊ូសស្ត្រង ព្រមទាំងគណៈកម្មការអាចារ្យវត្តទាំង៧ បានមូលមតិគ្នាជាឯកច្ឆន្ទ ផ្ដួចផ្ដើមធ្វើអង្គកឋិនទានមហាសាមគ្គី៧វត្ត ដែលផ្ដួចផ្ដើមដោយប៊ូសស្ត្រង ដើម្បីដង្ហែរទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាចំនួន៧វត្ត។វត្តទាំង៧ ដែលនឹងត្រូវដង្ហែចូលរួមមាន៖
* ១៖ វត្ត អង្គតាផល (ស្ថិតនៅឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ)
* ២៖ វត្ត ជ្រោយអំពិល (ស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)
* ៣៖ វត្ត ជ័យឧត្តមទួលរការ (ស្ថិតនៅភូមិទួលរការ ឃុំ / ស្រុកកំពង់ត្របែក ខេត្តព្រៃវែង)
* ៤៖ វត្ត សុវណ្ណរតនារាម (ស្ថិតនៅភូមិអន្លង់ចក ឃុំ / ស្រុកកំពង់ត្របែក ខេត្តព្រៃវែង)
* ៥៖ វត្ត ជ្រៃឧត្តម (ស្ថិតនៅ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង)
* ៦៖ វត្ត ព្រះពុទ្ធសក្យារាម (ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល)
* ៧៖ វត្ត សែន្យទាវ (ស្ថិតនៅ ឃុំស្រង់ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ)។ វត្តអារាមខាងលើ សុទ្ធតែជាវត្តដែលកំពុងត្រូវការបច្ច័យយកទៅសាងសង់កុដ្ឋ សាលាឆាន់ របងវត្ត។ ដូចនេះបងប្អូន ក៏អាចធ្វើបុណ្យរួមគ្នាជាមួយកឋិន «ប៊ូសស្ត្រង ចូលបច្ច័យម្ដងបានបុណ្យ៧វត្ត» ព្រោះបច្ច័យដែលបានមកទាំងអស់នឹងត្រូវបានបែងចែកជា៧ចំណែក ទៅកាន់វត្តទាំង៧ស្មើៗគ្នា៕ សម្រួលដោយ ទៀង បុណ្ណរី