ស្រុកបាទី ដាក់គោលដៅចំនួន២ ដើម្បីត្រួតពិនិត្យ អ្នកចំណូលស្រុក និង ជនបរទេស ដែលធ្វើដំណើរឆ្លងកាត់
TNM(តាកែវ)៖នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង កម្លាំងកងរាជអាវុធហត្ថស្រុក បានដាក់គោលដៅត្រួតពិនិត្យ អ្នកចំណូលស្រុក និង ជនបរទេស ដែលធ្វើដំណើរឆ្លងកាត់ចូលមកក្នុងភូមិសាស្រ្ត ទឹកដីស្រុកបាទី ។
សមត្ថកិច្ច ថ្លែងថា ការដាក់គោលដៅត្រួតពិនិត្យ នេះ គឺ ដើម្បីការពារ បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ដែលបាននិងកំពុងរីករាលដាលឆ្លងចូល ក្នុងសហគមន៍នាពេលបច្ចុប្បន្ន ។
ទីតាំងត្រួតពិនិត្យ នេះ មានចំនួន២កន្លែង គឺ នៅលើដងផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ និង ផ្លូវជាតិលេខ៣ ត្រង់ចំណុច ភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខែត្តតាកែវ ៕