សង្ស័យឆ្លងចរន្តអគ្គិសនីឆេះផ្ទះស្ត្រីមេម៉ាយកូន 3 នាក់ នៅសល់តែផេះក្នុងស្រុកកែវសីមា
ខេត្តមណ្ឌលគិរី÷ នៅរសៀលថ្ងៃទី 23 ខែតុលាឆ្នាំ 2022 មានករណីអគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុង ដែលគេដឹងថាជារបស់ស្ត្រីមេម៉ាយម្នាក់ មានកូនប្រុស ចិញ្ចឹមនៅក្នុងបន្ទុកចំនួន 03នាក់ ។ ហេតុការណ៍ករណីអគ្គិភ័យឆាបឆេះផ្ទះខាងលើនោះបានកើតឡើងនៅវេលាម៉ោងប្រមាណ 3 រសៀល ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។ ប្រភពពីអាជ្ញាធរក្នុងមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលបានអគ្គិភ័យឆាប់ឆេះផ្ទះខាងលើនោះ គឺសង់អំពីផ្ទះឈើដំបូលប្រក់ដែកស័ង្កសី មានទំហំ7 ម៉ែត្រគុណ8 ម៉ែត្រ ឆេះអស់ទាំងស្រុង។ ចំណែកម្ចាស់ផ្ទះមានឈ្មោះវ៉ាន សុខា ភេទស្រីអាយុ54ឆ្នាំ គាត់ជាស្ត្រីមេម៉ាយមានកូននៅក្នុងបន្ទុកចំនួន03នាក់(ប្រុស) ប្ដីរបស់គាត់បានស្លាប់ចោលទៅជាង1ឆ្នាំហើយសព្វថ្ងៃគាត់ប្រកបមុខរបរជាអ្នកលក់ម្ហូបអាហារបន្តិចបន្តួចជិះម៉ូតូកញ្ចាស់មួយគ្រឿងដើរលក់ចល័តតាមភូមិដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ។ម្ដាយជាប់រវល់ដើរលក់ម្ហូបអាហារនៅខាងក្រៅ រីឯកូនរវល់ទៅដើរស៊ីឈ្នួលគេនៅខាងក្រៅបានផងដែរ ដោយទុកផ្ទះចោលតែគ្រោះថ្នាក់កាចចង្រៃផ្ទះត្រូវបានអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង រួមនិងទ្រព្យសម្បត្តិមានបន្តិចបន្តួចឆេះគ្មានសល់។ប្រភពខាងលើបានបញ្ជាក់ថាដោយសារតែអគ្គីភ័យឆាបឆេះផ្ទះបានកើតឡើងនៅតំបន់ដាច់ស្រយាលផងនោះ អ្នកជិតខាងមិនអាចជួយពន្លត់ភ្លើងឆេះផ្ទះ របស់ស្ត្រីមខាងលើនេះបានទេ ករណីបណ្ដាលឱ្យមានអគ្គីភ័យឆាប់ឆេះផ្ទះនេះគឺសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕ ជា ពុទ្ធា TNM TV ប្រចាំភូមិភាគឥសាន្ត សម្រួលដោយ ទៀង បុណ្ណរី