ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម Bui Quang Huy លេខាទី១ នៃសហព័ន្ធយុវជនកុមុយនីស្តវៀតណាម និងជាប្រធានគណៈកម្មការជាតិយុវជនវៀតណាម
ក្រុងហូជីមីញ ៖ ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម Bui Quang Huy លេខាទី១ នៃសហព័ន្ធយុវជនកុមុយនីស្តវៀតណាម និងជាប្រធានគណៈកម្មការជាតិយុវជនវៀតណាម នៅការិយាល័យសហព័ន្ធយុវជនកុមុយនីស្តហូជីមីញ រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កិច្ចពិភាក្សាបានផ្តោតលើបទពិសោធន៏របស់ស្ថាប័នយុវជននៃប្រទេសទាំង ២ ក្នុងការចូលរួមជាមួយនឹងរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ជាពិសេសលើការប្រយុទ្ធប្រឆាំងដោយជោគជ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលកន្លងមក។ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៏ការងារ គណៈប្រតិភូនៃប្រទេសទាំង ២ បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហការបន្ថែមទៀត ជាពិសេសក្នុងក្របខណ្ឌនៃការអភិវឌ្ឍយុវជន។