ក្តៅៗ សមត្ថកិច្ច ចាប់ខ្លួនឃាតករសម្លាប់កាប់ដាច់ក្បាលក្មេងប្រុសម្នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានហើយ
TNM(កំពង់ស្ពឺ) ៖នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៖៣០នាទីរសៀល នៅចំណុចភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីជនល្មើស ឈ្មោះ អៀង រ៉ាដូរ ភេទប្រុស អាយុ៤៦ឆ្នាំ បានកាប់សម្លាប់ជនរងគ្រោះឈ្មោះ ភួង សុខណាន់ ភេទប្រុស អាយុ១ឆ្នាំកន្លះ ដាច់ក្បាល ។
ភ្លាមៗ សមត្ថកិច្ច បានចាប់ខ្លួនជនល្មើសបានហើយ ដែលកំពុងសាកសួរ តាមនីតិវិធី ។
របាយការណ៍ពីសមត្ថកិច្ច ដែល TNM ទើបទទួលបាន បង្ហាញថា មុនពេលកើតហេតុ ជនរងគ្រោះ ត្រូវ បាន ឈ្មោះ តុ ញ ភេទស្រី អាយុ ៧ឆ្នាំ ជាក្មួយស្រ្ដីជាម្ដាយជនរង គ្រោះ ពរដើរលេងនៅម្តុំមុខផ្ទះ ជនល្មើស ។ ស្របពេ ល នោះ ជនល្មើស បានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សំដៅមកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅកន្លែងតែម្តង ។ ស្លាកស្នាមកាប់ត្រូវ ក ខា ងស្តាំ លើថ្ងាស ។
ក្រោយធ្វើ សកម្មភាព ជនល្មើស បានរត់ចូលក្នុងផ្ទះ បិតទ្វារដោយធ្វើសកម្មភាពដុតផ្ទះ ប្រជាពលរដ្ឋ និង សមត្ថកិច្ច បានចុះឡោមព័ទ្ធនិងមានកិច្ចអន្ដរាគមន៍ ប ន្ទាន់ពីក្រុមរថយន្ដសង្រ្គោះអគ្គិភ័យ អធិការ ដ្ឋាន នគ របាល ស្រុក សំរោងទង និងរថយន្ដរបស់ស្នងការ ដ្ឋាន នគរបាល ខេត្ត កំពង់ស្ពឺ ប៉ុន្តែ ជនល្មើស បានស ម្ងំ លា ក់ខ្លួនមិនព្រមចេញ ដោយស្ថាន ភាពមិនល្អ ជំនាញ បានស្នើសុំ យោបល់ សម្រេចប្រើប្រាស់ម ធ្យោបា យ អាវុធ ដែលបំពាក់ក្បាលគ្រាប់ផ្សែងពុល ដើម្បី ចូលចាប់ជនល្មើស។
តាមការបញ្ជាក់ ពីលោកឧត្ដម សេ នីយ៍ ត្រី រស់ រដ្ឋា ស្នងការរង ខេត្ដកំពង់ស្ពឺ ដែលបានចូលរួម ក្នុង ប្រតិបត្តិកា រ ខាងលេើ បាន ឱ្យ ដឹងថា ការប្រើប្រាស់ គ្រប់ មធ្យោ បា យ រហូតឈានដល់ការបំបែក ករណី ឃាតកម្ម និងចាប់ជនល្មើស រួចបញ្ជូនទៅ ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ស្ពឺ ដើម្បី ចំណាត់ការ តាមផ្លូវច្បាប់ ៕