លោកជំទាវ ឱ វណ្ណឌីន ច្រានចោលចំពោះព័ត៌មានករណីអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតបានស្លាប់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានច្រានចោលចំពោះព័ត៌មានករណីអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតបានស្លាប់ ដែលព័ត៌មាននេះជាព័ត៌មានមិនពិតទេ។ លោកជំទាវ បញ្ជាក់ថា គាត់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅឡើយទេ។

លោ​កជំទាវ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យក្រសួង​សុខាភិបាល​តាមរយៈបណ្តាញសង្គម Telegram បានបញ្ជាក់​ថា មិនមាន​ករណីអ្នក​ជំងឺ​ស្លាប់ ដោយ​ជំងឺកូវីដ១៩ នៅអ្នក​លឿង​នោះ​ឡើយ និង​ស្នើកុំឱ្យ​ចែក​ចាយ​ព័ត៌មាន​​មិន​ពិត។ ​

ការ​ឆ្លើយតបរបស់​លោក​ជំទាវ បែបនេះត្រូវបាន​ធ្វើ​ឡើង​ បន្ទាប់អ្នក​ប្រើ​ប្រាស់​បណ្តាញសង្គម​ Telegram ចែក​ចាយតៗ​គ្នា​ថា មានករណី​អ្នក​ជំងឺម្នាក់ស្លាប់នៅ​អ្នក​លឿង។

សូមជម្រាបថា ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះថា រកឃើញករណីឆ្លងថ្មីចំនួន៦២នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកើនឡើងដល់៧១២នាក់ ខណៈអ្នកឆ្លងសរុបនៅទូទាំងប្រទេសចំនួន១២២៥ នាក់ និងជាសះស្បើយចំនួន៦១៩នាក់ និងស្លាប់ម្នាក់៕

អត្ថបទដែលជាប់ទាក់ទង