អាជ្ញាធរចុះបិទអាជីវកម្មខារ៉ាអូខេមួយកន្លែង នៅខណ្ឌដូនពេញ ដែលបន្ដបើកដំណើរការមិនស្ដាប់ការណែនាំ

TNM(ភ្នំពេញ) ៖ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដូនពេញ ចុះបិទខារ៉ាអូខេ​ វៀតណាម យីយោ HAT VOL NHAU 007 និងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់។

នាយប់ថ្ងៃទី ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្ក្រាប ទីតាំងខារ៉ាអូខេវៀតណាម មួយកន្លែង ដែលល្មើសច្បាប់ លួចលាក់បើកដំណើរការបំពាន នឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាលទ្ធផល គណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ ​(KTV)​ (វៀតណាម) យីយោ HAT VOL NHAU 007 បិទទាំងស្រុង និងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង