ពិធីសម្ពោធជាផ្លូវការអគារតាំងរង្ហាញរថយន្ត និង មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ពង់ចាម
កំពង់ចាម – ថ្ថៃទី ០៧ ខេតុលា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម សអ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី សម្ពោធជា
ផ្លូវការអគារតាំងរង្ហាញរថយន្ត និងមជសឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តពង់ចាម”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯក្ឧតតម អុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តពង់ចាម លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អអិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិ
ជនFord និងមិត្តអ្នកសាព័ត៍មានប្រមាណជាង ៥០០ នាក់។ អគារតាំងរង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តពង់ចាម ត្រូវបានបំពាក់ដោយឧបករណ៍ និងគ្រឿងបរិក្ខាទំនើបៗចុងក្រោយ ហើយជាងជួសជុលរថយន្តFord ទាំងអស់សុទ្ធសឹងត្រូវបានទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈច្បាស់លាស់ពីសំណាក់រោងចក្រផ្ទាល់ព្រមទាំងមានបទពិសោធន៍យូរឆ្នាំដើម្បីបំរើអតិថិជនប្រកបដោយទំនុកចិត្ត។
អគារតាំងរង្ហាញរថយន្តFord សាខាខេត្តពង់ចាមនេះ ក៏មានធ្វើការដាក់តាំងបង្ហាញនូវរថយន្ត Ford សេរីឆ្នាំ2023 គ្រប់ម៉ូដែលទាំងអស់ដែលសុទ្ធសឹងជារថយន្តដែលទទួលបានផ្លាស់ប្ដូររូបរាងថ្មី ទាំងស្រុង ព្រមទាងបំពាក់ដោយប្រព័ន្ធសុវត្ថភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អអិម អេ (ខេមបូឌា) បានមានប្រសាន៍ថា៖ “ការពង្រីកសាខាអគារតាំងរង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុសរថយន្ត Fordមកកាន់ខេត្តពង់ចាមនេះ គឺធ្វើការបង្ខិតសេវាកម្មនិងផលិតផលឲ្យគៀកជាមួយនឹងអតិថិជន ជាពិសេសគឺអតិថិជនដែលនៅតាមបណ្ដាខេត្តនានាជុំវិញខេត្តកំពង់ចាមនេះតែម្ដង។ បើគិតមកដល់ពេលនេះយើង បានពង្រីកសាខាចំនួន៣ខេត្តរួចមកហើយគឺខេត្ត សៀមរាប កំពង់ស្ពឺ ខេត្តកំពង់ចាម ហើយទិសដៅបន្ទាប់សំរាប់ឆ្នាំក្រោយ យើងនឹងបន្តពង្រីកទៅដល់បណ្ដាខេត្តផ្សេងៗមួយចំនួនទៀតដូចជាខេត្តបាត់ដំបងនិងខេត្តព្រះសីហនុជាដើម។ ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា៖ “នេះគឺជាមោទនភាពរបស់ខេត្តដែលក្រុមហ៊ុន Ford បានសម្រេចចិត្តពង្រីកសាខារបស់ខ្លួនមកដល់ទឹកដីខេត្តកំពង់ចាមយើងនេះ ហើយនេះគឺជាការផ្ដល់នូវទំនុកចិត្តបន្ថែមទៀតដល់អតិថិជនដែលប្រើប្រាស់រថយន្ត Ford ព្រោះអ្នកប្រើប្រាស់រថយន្ត Ford មួយចំនួនធំតែងតែមានការព្រួលយបារម្មណ៍ក្នុងការរកគ្រឿងបន្លាស់ហើយចាំបាច់ត្រូវតែធ្វើដំណើទៅភ្នំពេញ តែឥលូវនេះមិនចាំបាច់ធ្វើដំណើរទៅដល់ភ្នំពេញទៀតនោះទេ។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ឹដឹកនាំ មន្រី្តរាជកានិងប្រជាពលរដ្ឋដែលមានធនធាន និងមានមានបំណងក្នុងការប្រើប្រាស់រថយន្តដែលមានគុណភាព ធន់រឹងមាំនិងប្រើប្រាស់បានយូរសូមមកពិនិត្យមើលរថយន្ត Ford និងសម្រេចចិត្តធ្វើការជ្រើសរើសដោយមិនចាំបាច់មានការស្ទាក់ស្ទើរនោះទេ។ អគារតាំងបង្ហាញរថយន្តនិងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ចាម មានអាស័យដ្ឋានស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧អគារលេខ៩៤០ ភូមិបឹងស្នាយសង្កាត់សំបួរមាស ខេត្តកំពង់ចាម។ សម្រាប់ព័ត៌មានបន្ថែមឬកក់សេវាកម្មជួសជុលរថយន្ត សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 078 999 883 ឬ 088 3 999 883 ។