សហគមន៍តំបន់ការពារធម្មជាតិ បានដេីរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចណ៍ជាតិនិងអន្តរជាតិមកទស្សនាធម្មជាតិនិងសត្វព្រៃ។
ជាក់ស្ដែងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ សហគមន៍តំបន់ការពារធម្មជាតិចំបក់ នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ”គិរីរម្យ” ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរណ៍បរទេសចំនួន ១០នាក់(ជនជាតិអូស្រាលី អាមេរិក កាណាដា អង់គ្លេស អាឡឺម៉ង់ ញូសើឡែន និងអាយឡិន) មកស្នាក់នៅ និងកម្សាន្តក្នុងសហគមន៍ ជាពិសេស ភ្ញៀវទាំងអស់បានដាំដេីមឈេី ដេីរឡេីងភ្នំ លេងទឹកធ្លាក់ រៀនដុតក្រឡាន និងទស្សនារបាំដែលសម្ដែងដោយក្រុមរបាំរបស់សហគមន៍ទៀតផង។







