តេីមានបុគ្គលប៉ុន្មាននាក់ពាក់ព័ន្ធក្នុងការបេីកដៃឲ្យជនជាតិវៀកណាមឆ្លង់ដែនមកប្រព្រឹត្តបទល្មើសនេសាទក្នុងដែនទឹកកម្ពុជា ខេត្តតាកែវ

ពលរដ្ឋពីស្រុកបានសម្តែងការមិនពេញចិត្តចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ចូលមកប្រកបរបរនេសាទខុសច្បាប់ក្នុងដែនទឹកកម្ពុជាយេីង ដោយមិនក្រែងញញេីតនៅច្បាប់កម្ពុជាទាល់តែសោះឡេីយ វាហាក់បីដូចជាអយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរណាស់ ស្រុកអង្គរបូរីនិងស្រុកបូរីជលសារចំរុះជនជាតិឥស្លាមតែងតែពឹងផ្អែករបរនេសាទរដូវទឹកតំឡេីងបានប្រេីឧប្បករណ៍នេសាទខុសៗគ្នាដូចអ្វីដែលអាចធ្វេីទៅបាន។ ប្រជានេសាទក៏បាបញ្ចាក់មន្ថែមថា៖ បានប្រេីឧប្បករណ៍ខុសច្បាប់ខ្លះពួកគាត់បាននិយាយជាមួយប្រធានសហគមន៍ ជលផលស្រុករួចរាល់ដែរទេីបបានសុខ បេីពុំនោះទេខាងជលផលសហគមន៍មកចុះអនុវត្តច្បាប់ទាញស្រាវយកទៅដុតកំតេចជាមិនខាន តែចំពោះជនអន្តោប្រវេសន៍វៀតណាមចូលមកនេសាទប្រេីឧប្បករណ៍ខុសច្បាប់ដាក់ព័ទ្ធស្បៃមុងរាប់រយពាន់ម៉ែត្រនេះមន្រ្តីជំនាញអាជ្ញាធរមិនដឹងកំពង់មានសតិបញ្ញាស្មារតីដឹកនាំបែបអ្វីនោះទេ។ជុំវិញករណីបទល្មេីសខាងលេី កាលពីថ្ងៃ០១ខែតុលាឆ្បាំ២០២២អង្អភាពTNM TV online រួមអ្នកសារព័ត៌មានផ្សេងទៀតដោយយោងតាមប្រភពបានផ្តល់ឲ្យ ក៏បានចុះយកព័ត៌មាន និង ធ្វេីបទសម្ភាសន៍បានជួបជនអន្តោប្រវេសន៍វៀតណាមពួកគាត់បានឆ្លេីយថា គាត់ចូលមកដាក់ស្បៃមុងនេះគឺបានបង់លុយមួយទូក៤០លានទៅ៥០សិបលានដុងឲ្យទៅឈ្មោះឡេះៗ ជាមន្រ្តីខេត្តសម្រាប់រតការក្នុងការប្រកបរបរនេះផងដែរ។ ទាក់ទិននូវការបង់លុយរតការនេះអង្គភាពយេីងក៏បានអង្គេតការស្រាវស្រាវឃេីញថាមានពាក់ព័ន្ធឈ្មោះ លោក វរសេនីយ៍ទោរដ្ឋ ឡេះ នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវបានប្រមូលយកលុយរតការចំនួនពីស្រុកខាងលេី ក្នងនោះដេីម្បីដឹងការអង្គភាពTNM ក៏គោរពចូលទៅមន្ទីរកសិកម្ម ខណ្ឌ័ជលផលខេត្តបន្តគោរពចូលទៅមេបញ្ជាការប៉េអឹមខេត្តតាកែវលោកក៏បានពន្យល់មកថាលោកបានហៅលោក សុខ ឡេះ មកសាក់សួរហេីយនិងធ្វេីរបាយការណ៍បញ្ជូនទៅអ្នកពាក្យកងរាជអាវុធហត្ថលេីផ្ទៃប្រទេសរួចរាល់ដែរបេីមានអ្វីបន្ថែមសួរឯកឧត្តមអ្នកនាំពាក្យទៅ អង្គភាពយេីងក៏បន្តបញ្ជូនឯកក្រសារជនជាតិវៀកណាម សួរទៅឯកឧត្តម អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលេីផ្ទៃប្រទេសកាលពីថ្ងៃទី០៥ខែតុលាឆ្នាំ២០២២ឯកឧត្តមបានមានប្រសាសន៍តបទទួលបាននិងធ្វេីការស្រាវជ្រាវ។ ជុំវិញព័ត៌មានទាក់ទិននិងបទល្មើសនេសាទជនជាតិវៀតណាមចូលដីខ្មែរនេះអង្គភាពតេីងធ្វេីការផ្សព្វផ្សាយនេះក្នុងគោលបំណងគោរពជម្រាបជូនថ្នាកដឹកនាំបានជ្រាបនៅហេតុការណ៍សមក្មភាពដែលបានកេីតមានតាមតំបន់អំពីបទល្មេីសនៅរដូវកាលបិទនេសាទស្របតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យមានប្រសិទ្ធិភាព បានប្រកាសឲ្យប្រេីច្បាប់ជលផលក្នុងរដូវបិទនេសាទនេះ។សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង