អ្នកជំងឺកូវីដ១៩ម្នាក់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីទទួលមរណភាព

TNM(ភ្នំពេញ) ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលមុននេះបន្តិចថា អ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី បានទទួលមរណភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។

សេចក្តីប្រកាសបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ដោយសារ កូវីដ១៩នេះជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើកបរឲ្យជនជាតិចិន នៅខេត្តព្រះសីហនុ ហើយពាក់ព័ន្ធនឹងក្លឹប N8។

សូមជម្រាបថា នេះគឺជាករណីនៅដំបូងនៅប្រទេសកម្ពុជា ដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង