កម្លាំងអាវុធហត្ថខេត្តតាកែវបានប្រត្តិបត្តិការណ៍ធ្វើការក្របួចបានក្រុមជួញដូរថ្នាំឆ្កួតមួយសម្បុកធំ


ខេត្តតាកែវ៖ ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៣:៣០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ កម្លាំងការិយាល័យគ្រឿងញៀន សហការជាមួយកងរាជអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការង ទទួលមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដោយបានទទួលបទបញ្ជា លោកឧត្តមសេនីយ៍ ត្រី សេង មហា មេបញ្ជាការ និងសម្របសម្រួលនីតិវិធី លោក សុឹម ជុំសុខហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីគ្រឿងញៀនជាក់ស្តែង ចំណុច ភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាកែវ។

លទ្ធផលនៃការឃាត់ខ្លួនជនសង្ស័័យបានចំនួន ៤នាក់ សមត្ថកិច្ចឃាត់ខ្លួនបានអ្នកជួួញដូរ៤នាក់ ប្រុស ៣នាក់ ស្រី ១នាក់ ៖
១ – ឈ្មោះ គឹម លីហួរ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ (ទីលំនៅមិនពិតប្រាកដ) ជាអ្នកជួញដូរគ្រឿងញៀន និងរក្សាទុកប្រើប្រាស់
២- ឈ្មោះ រិន ស្រីល័យ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបបលក់គ្រឿងក្រអូប ( ត្រូវជាប្រពន្ធ ) អ្នកទាំងពីរនាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។
៣ – ឈ្មោះ អុិត សំអាត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបបមិនពិតប្រាកដ (ប្រើប្រាស់) រស់ភូមិត្រពាំងរុង ឃុំរាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាកែវ ។
៣-ឈ្មោះ ធាន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់) រស់នៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ។
ដករហូតវត្ថុតាងរួមមាន ​- ម្សៅក្រាមពណ៏សថ្លាចំនួន ១៨កញ្ចប់ (ធំ១១កញ្ជប់ តូច៧កញ្ជប់ ) ទម្ងន់ = ៦១៧.២៧ក្រាម (ថ្លឹងទាំងសំបកថង់) – ថ្នាំគ្រាប់ប្រភេទ WY ពណ៍ឈាមជ្រូកចំនួន ៨កញ្ចប់ (ធំ ៧​កញ្ជប់) ស្មើនិង ១៣២០គ្រាប់ ទម្ងន់ ១៤៥.៩៣ក្រាម (ថ្លឹងទាំងសំបកថង់) – ប្រាក់ដូល្លារចំនួន ២៤០០$ (ពីពាន់បួនរយដុល្លាអាមេរិច) ប្រាក់រៀល ២៦៥៥០០០រៀល (ពីរលានហុកសិបប្រាំមុឺនរៀល) – ដបទឹកសុទ្ធធំចំនួន ១(មានផ្ទុកដោយទឹកសារធាតុញៀន) – ទូរស័ព្ទចំនួន ៣គ្រឿង ម៉ាកViVO, iPhne, iphone11ProMaX) – ម៉ូតូចំនួន ២គ្រឿង ម៉ាកហុងដា C125ពណ៌ក្រហម ស្លាកលេខ តាកែវ 1F-2238 និង ម៉ាកBeaTពណ៍ ស ខៀវ ស្លាកលេខ តាកែវ 1Y-2809 – សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន – ជនសង្ស័យទាំងបួននាក់បានធ្វើតេសទឹកនោមរកសារធាតុញៀន ដែលលទ្ធផល ៣នាក់វិជ្ជមាន (ប្រុស) និងអវិជ្ជមាន ១នាក់ (ស្រី) លទ្ធផលតេស្តរកជំងឺកូវីត (អវិជ្ជមាន)។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានរក្សាទុក និងឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការអាវុធហត្ថខេត្តហើយសមត្ថកិច្ចជំនាញកំពុងសាកសួរ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕
អត្ថបទដែលជាប់ទាក់ទង