ឯកឧត្តម កង សៅគុណ បាន នាំយកទូកម៉ាស៊ីន១គ្រឿងដើម្បីបម្រើប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំពុទ្រា
ព្រះវិហារ ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមកងសៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកជ័យសែន បាននាំយកទូកម៉ាស៊ីន១គ្រឿង សម្រាប់បម្រើប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំពុទ្រាស្រុកជ័យសែនខេត្តព្រះវិហារ ដែលទទួលរងការលិចលង់ ដោយសារជំនន់ទឹកភ្លៀង។ ដោយសារជំនន់ទឹកភ្លៀងបានជន់លិចលង់ផ្លូវថ្នល់ ស្រែចម្ការ ពិបាកក្នុងការធ្វើដំណើរ ហើយប្រជាពលរដ្ឋមួយចំនួនមានការខ្វះខាតផងនោះ ទើបឯកឧត្តម កង សៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកជ័យសែន បាននាំយកទូកម៉ាស៊ីន១គ្រឿងទៅបម្រើប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំពុទ្រា ងាយស្រួលក្នុងការធ្វើដំណើរឆ្លងទៅមក។ ឯកឧត្តម បានបញ្ជាក់ថា ទូកមួយគ្រឿងខាងលើនេះ ដាក់ សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការឆ្លងទៅមក និងសម្រាប់នៅពេលមានបញ្ហាកើតឡើងជាយថាហេតុ ក្រុមការងារអាចជួយសង្រ្គោះបានទាន់ពេលវេលាផងដែរ។ ឯកឧត្តមបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសឱ្យសោះ ព្រោះទឹកជំនន់មិនអាចប្រាប់យើងឱ្យបានដឹងមុននោះទេ ហេតុដូច នេះហើយត្រូវបង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងមើលថែកូនចៅឱ្យបានល្អការពារកើតមានគ្រោះថ្នាក់អ្វីមួយកើតឡើងដោយយើងមិនបានដឹងមុន ៕សម្រួលដោយ ទៀង បុណ្ណី