ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ នៃក្រសួងការពារជាតិ និងលោកជំទាវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តឧណ្ណាលោម ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ

រាជធានីភ្នំពេញ: នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ដោយមានវត្តមានចូលរួមពី ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការពារជាតិ ជាច្រើនរូប។ ក្នុងពិធីកាន់បិណ្ឌទី១១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ បាននាំយកនូវបច្ច័យ និង ទេយ្យទានមួយចំនួន វេរប្រគេនព្រះសង្ឃ និងបានធ្វើពិធីរាប់បាត្រទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីកម្លាំងសទ្ធាជ្រះថ្លាជូនដល់បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ វីរៈយុទ្ធជន វីរៈយុទ្ធនារី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយុទ្ធពលខេមរៈភូមិន្ទ ដែលបានពលីមរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិផងដែរ។ ស្ថិតក្នុងឱកាសនៃពិធីបុណ្យនេះ និងពិធីភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ្រឹស្តសករាជ ២០២២ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ សូមបួងសួងបារមីទេវតា និងវត្ថុស័ក្តិសិទ្ធក្នុងលោកទាំងអស់ សូមជួយបីបាច់តាមថែរក្សា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ  និងប្រជាជនខ្មែរទាំងអស់ សូមទទួលបាននូវព្រះពុទ្ធពរបួនប្រការ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ។សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង