ឯកឧត្តម ម៉ៅ មុន្នី និងក្រុមការងារ បានអញ្ជើញកាន់បិណ្ឌទី០៧ ជាមួយថវិកា១លានម្ពៃប្រាំម៉ឺនរៀលជាបច្ច័យចូលរួមទិញបរិក្ខាប្រើប្រាស់រួម

ឯកឧត្តម ម៉ៅ មុន្នី និងក្រុមការងារ បានអញ្ជើញកាន់បិណ្ឌទី០៧ ជាមួយថវិកា១លានម្ពៃប្រាំម៉ឺនរៀលជាបច្ច័យចូលរួមទិញបរិក្ខាប្រើប្រាស់រួម កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ មុន្នី ប្រធានសមាគមមនុស្សធម៌ និងទ្រទ្រង់សាសនា បានដឹកនាំមន្រ្តីជាក្រុមការងារមនុស្សធម៌ អញ្ចើញចូលរួមទៅកាន់បិណ្ឌទី០៧ នៅវត្តគីរីសុខុម ហៅភ្នំសំពូយ ស្ថិតនៅឃុំសំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នៅក្នុ្ងងនោះដែរ ក្រុមការងារមនុស្សធម៌ក៏បានចូលរួមបច្ចយ័បួនបានថវិការចំនួន1250000៛ មួយលានម៉ាម្ភៃប្រាំម៉ីនរៀល និងថវិការចូលរួមទិញកង្ហាល់ ចាប់ដាក់តាមជញ្ជាំង និងពិដាន មានចំនួន11 កង្ហាល់ ដែលចំណាយទឹកប្រាក់ចំនួន 66ម៉ឺនរៀល និង ជូនបច្ច័យដល់តាអាចារ្យ យាយជី តាជី ព្រមទាំងចាស់ជរាៗ ក្នុងម្នាក់ចំនួន5ម៉ឺនរៀល។ ជាចុងក្រោយទូរទស្សន៍អនឡាញ ធីអិនអឹម លោក សែម បូរ៉ា ជាអគ្គនាយកក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមថ្លែងនូវអំណរគុណទៅដល់ឯកឧត្តម ម៉ៅ មុន្នី និងក្រុមការងារដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងបានចំណាយពេលវេលា និងថវិកា នេះឆ្លុះអោយឃើញថាទឹកចិត្តបងប្អូនមនុស្សធម៌ របស់សមាគមមនុស្សធម៌ និងទ្រទ្រង់សាសនា បានចូលរួមចំណែកផ្នែកព្រះពុទ្ធសាសនា ទោះបីបានចូលរួមជាបច្ច័យតិចតួចក្តី វាជាអំពើមួយដ៍ល្អប្រពៃណាស់នៃគុណធម៌ខ្មែរស្រឡាញ់ខ្មែរ ដែលបានជ្រកក្រោមដំបូលសន្តិភាព មានការរីកចំរើន គួរអោយកត់សំគាល់ ក្រោមការដឹកនាំរបស់រាជរដ្ខាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕សម្រួលដោយ ទៀង បុណ្ណរី   

អត្ថបទដែលជាប់ទាក់ទង