ដំណឹងសួររកបងប្អូន
ដោយមានការនឹករលឹកពីក្រុមគ្រួសារ មនុស្សម្នាក់ៗតែងតែស្វែងរកនៃការបាត់បង់ភាពកក់ក្តៅនៃឨពុកម្តាយបងប្អូនសាច់ញាតិ ក្នុងវ័យពាក់កណ្តាលអាយុ គ្រាន់តែឃើញសារតាមFacebookរបស់ ព្រះភិក្ខុ ធម្មជោតិបណ្ឌិតោ សេង ប៊ុនធឿន បានបាត់បងស្រី ឈ្មោះ ខៀវ សម្ឆស្ស ហៅតឿ អាយុប្រហែល 41 ឆ្នាំ លឺថារស់នៅតំបន់ភូមិភាគខាងលិច
សូមអានសំណេផ្ទាល់ដូចខាងក្រោម
តាំងពីញោមប្រុសបានមរណៈភាព ( ១៩៩០ ) ចោលទៅ បន្សល់ទុកញោមស្រី និងកូនប្រុស ៤នាក់ ស្រី ១នាក់។ ជីវភាពក្រុមគ្រួសារអាត្មាភាព ខ្វះខាតខ្លាំងណាស់ ថ្ងៃខ្លះបបរទឹកត្រី។ ព្រោះតែក្រលំបាកបងស្រីអាត្មាភាពប្រើជីវិត រសាត់អណ្តែតបាត់ដំណឹងដល់បច្ចប្បន្ន។
អាត្មាស្រលាញ់បងប្អូន ស្រលាញ់បងស្រី អាត្មានឹកស្រណោះគាត់ណាស់ ញាតិញោមយល់អារម្មណ៍នេះទេ? អាត្មាចង់ជួបបងស្រីណាស់។
បងស្រី ខៀវ សម្ផស្ស អាយុ៤១ ឆ្នាំ ហៅតឿ
សូមទំនងទំនង ០១២ ២២២ ៦៣៦
ឬតាមរយៈ ការិយាល័យកណ្តាល TNM សែម បូរ៉ា
098236899