ប្រជាពលរដ្ឋរាប់រយនាក់ក្នុងស្រុកសៀមបូកផ្ទុះកំហឹងឡើងមកតវ៉ាដល់សាលាខេត្តស្ទឹងត្រែងដោយសារចាប់សឹងព្រះចៅអធិការវត្តដំរីផុងអត់ដឹងមូលហេតុ
TNM(ខេត្តស្ទឹងត្រែង) ប្រជាពលរដ្ឋរាប់រយនាក់រួមនិងគណៈកម្មការអាចារ្យវត្តមហាសែនជ័យសេរីមានរឹទ្ធ ហៅវត្តដំរីផុង ដែលស្ថិតនៅក្នុងភូមិដំរីផុងឃុំកោះសំពាយស្រុកសៀមបូក ខេត្តស្ទឹងត្រែង បាននាំគ្នាខឹងសម្បានិងសមត្ថកិច្ច ដូចជាអាជ្ញាធរស្រុកសៀមបូកផងដែរ បានកើតទុក្ខមិនសុខចិត្តផ្ទុះកំហឹងឡើងមកតវ៉ាដល់សាលាខេត្តស្ទឹងត្រែង ជាក់ស្ដែងនៅព្រឹកថ្ងៃទី3 ខែមីនា ឆ្នាំ 2021 ដោយមានសមត្ថកិច្ច4នាក់ និងព្រះសង្ឃចំនួន 7 អង្គមកចាប់វាយខ្នោះព្រះចៅអធិការវត្តមហាសែនជ័យសេរីមានរឹទ្ធហៅវត្តដំរីផុងដែលមានព្រះនាម រុំ ជឿន រុញបញ្ជូលក្នុងឡាន ចាពីល្ងាចថ្ងៃទី 2 ខែមីនា ឆ្នាំ 2021 ម្សិលមិញនេះ ដោយហេតុដូចនេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋរួមនិងគណៈកម្មការអាចារ្យវត្តដំរីផុងផ្ទុះការតវ៉ាប្រឆាំងនឹងអាជ្ញាធរស្រុកដែលបានប្ដឹងចោទប្រកាន់ចៅអធិការវត្តខាងលើនោះ ដើម្បីឲ្យដកចេញពីវត្ត កាលពីថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2021 កន្លងទៅ ។ ដើមហេតុដូច្នេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋគណៈកម្មការអាចារ្យវត្តក្នុងវត្តដំរីផុងនាំគ្នាផ្ទុះការតវ៉ានេះឡើងបន្ទាប់ពីបានទទួលដំណឹងថាលោកអភិបាលស្រុកសៀមបូកនឹងមានលោកឧកញ៉ា4នាក់ទៅ5នាក់ បានប្ដឹងសុំឱ្យមន្ទីរធម្មការនិងព្រះមេគណខេត្តស្ទឹងត្រែងដកព្រះចៅអធិការវត្តដំរីផុងឲ្យចេញពីវត្តហើយក៏ចោទប្រកាន់ថាចៅអធិការវត្តមានស្រីលក់ដីលក់សាលាឆាន់និងយកប្លង់ដីវត្តទៅបញ្ចាំនៅធនាគារជាដើម។ ក្រោយពីប្ដឹងចោទប្រកាន់ព្រះចៅអធិការវត្តដំរីផុងនេះអស់រយៈពេលជាងពីរឆ្នាំមកហើយ ដោយភាគីខាងដើមបណ្ដឹង នៅតែមិនទាន់បង្ហាញភស្តុតាងពីកំហុសឆ្គងដែរព្រះចៅអធិការវត្តរូបនេះបានប្រព្រឹត្តខុស ដូចការចោទប្រកាន់របស់អាជ្ញាធរស្រុកខាងលើនេះឡើយ។
ប្រជាពលរដ្ឋរាប់រយនាក់រួមនិងគណៈកម្មការអាចារ្យវត្តដែលរស់នៅក្នុងឃុំកោះសំពាយ ស្រុកសៀមបូក បាននិយាយគ្នានៅមុខសាលាខេត្តស្ទឹងត្រែងពួកគាត់លើកឡើងថា ការធ្វើបែបនេះមិនសមហេតុផល នឹងមានភាពយុត្តិធម៌នោះទេ ពួកគាត់បានស្នើសុំឱ្យលោកអភិបាលខេត្តជួយអន្តរាគមន៍និងសុំឱ្យអាជ្ញាធរស្រុកសៀមបូករួមនឹងសមត្ថកិច្ចបង្ហាញភស្តុតាងពីកំហុសឆ្គងរបស់ព្រះចៅអធិការវត្តដំរីផុងដែលមានព្រះនាមរុំ ជឿន ដែលបានប្រព្រឹត្តបទល្មើសខុសអ្វីខ្លះបានជាសមត្ថកិច្ចឈានដល់ការចាប់វាយខ្នោះនិងប្រើអំពើហិង្សាទាំងកំរោលមកលើព្រះសង្ឃរូបនេះអញ្ចឹង ។ ដោយឡែកការទាមទាររបស់ប្រជាពលរដ្ឋនិងគណៈកម្មការអាចារ្យវត្ត មិនត្រូវបានមន្ត្រីណាមួយឃើញមុខយកភស្តុតាងមកបង្ហាញដល់ពួកគាត់នោះទេ ។ជុំវិញក្នុងរឿងនេះដែរ លោក ម៉ែន គង់ ជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានធ្វើការបកស្រាយជូនប្រជាពលរដ្ឋនិងគណៈកម្មការអាចារ្យវត្តអំពីបញ្ហាការចាប់វាយខ្នោះព្រះចៅអធិការវត្តដំរីផុងនោះ ដោយលោកបានប្រាប់ថាកំហុសឆ្គងរបស់ព្រះចៅអធិការវត្តដំរីផុងមានច្រើនណាស់ក៏ប៉ុន្តែលោកមិនអាចបង្ហាញបានដោយសារកំហុសឆ្គងនោះវាបានធ្វើឲ្យប៉ះពាល់ដល់វិន័យព្រះពុទ្ធសាសនា។ចំណែកឯករណីសមត្ថកិច្ចចុះទៅចាប់ចៅអធិការវត្តរូបនេះគឺអនុវត្តតាមការសម្រេចរបស់សម្ដេចសង្ឃដើម្បីចាប់ផ្សឹកចៅអធិការវត្តដំរីផុងព្រះនាមរុំ ជឿន នេះ យ៉ាងណាក្តីប្រជាពលរដ្ឋជាច្រើនគ្រួសារនិងគណៈកម្មការអាចារ្យវត្តនៅតែដោយទទួចស្នើសុំឲ្យបង្ហាញភស្តុតាងដែរខាងអភិបាលស្រុកសៀមបូកប្ដឹងចោទប្រកាន់ ព្រះចៅអធិការវត្តដំរីផុងព្រះនាមរុំ ជឿន ថាមានស្រី លក់ដីលក់សាលាឆាន់ហ្នឹងយកប្លង់ដីវត្តទៅបញ្ចាំនៅធនាគារនោះ ។ ប្រជាពលរដ្ឋហ៊ាននិយាយអះអាងថាបើសិនជារកឃើញភស្តុតាងដែរចៅអធិការវត្តបានប្រព្រឹត្តខុសឆ្គងនោះពួកគាត់នឹងព្រមឱ្យសមត្ថកិច្ចក៏ដូចជាអាជ្ញាធរចិត្តការទៅតាមនីតិវិធីច្បាប់ក៏ប៉ុន្តែមិនបានរកឃើញហើយមិនព្រមយកវត្ថុតាងមកបង្ហាញទេនោះពួកគាត់ទាំងអស់គ្នានិងស្នើសុំឲ្យនិមន្តព្រះចៅអធិការវត្តដំរីផុងព្រះនាមរុំ ជឿនខាងលើនោះ ឱ្យត្រឡប់ទៅគង់នៅក្នុងវត្តដំរីផុងនេះដដែល ទោះបីជាចាប់ផ្សឹករួចហើយនោះ ។
សុំបញ្ជាក់ផងដែរថា តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះសំពាយ ស្រុកសៀមបូក បានប្រាប់ឲ្យដឹងថាព្រះសង្ឃ ព្រះនាម រុំ ជឿន ត្រូវបានអាជ្ញាធរភូមិឃុំរួមនិងពុទ្ធបរិស័ទទាំងអស់គ្នា ទៅនិមន្តព្រះអង្គមកពីស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីយកមកធ្វើជាព្រះចៅអធិការវត្តដំរីផុងខាងលើនេះតាំងពីឆ្នាំ 2019 មក ។ ក្រោយពីបានធ្វើជាប្រចៅអធិកាវត្តដំរីផុងនេះមកព្រះតេជគុណលោកបានខិតខំកសាងវត្តនេះចាប់តាំងពីបាតដៃទទេ រហូតមកដល់ពេលនេះមានទាំងផ្លូវ សាលាឆាន់ និងកុដិជាដើម ក្នុងរយៈពេលតែ 2 ឆ្នាំប៉ុណ្ណោះឃើញថាក្នុងវត្តដំរីផុងនេះមានការរីកចម្រើននិងមានអភិវឌ្ឍន៍ជាច្រើនកន្លែងទើបធ្វើឱ្យមានការច្រណែនចេះតែកើតមានរឿងឡើងរហូត មកដល់ពេលនេះមានការប្ដឹងផ្ដល់គ្នាឈានដល់ការចាប់ព្រះចៅអធិការវត្តដំរីផុងរូបនេះផ្សឹកទាំងកំរោល មិនមានភាពយុត្តិធម៌នៅកំហុសឆ្គង ដូចការប្តឹងចោទប្រកាន់ពីរអាជ្ញាធរមូលដ្ឋានថាបានប្រព្រឹត្តនោះឡើយ ។
(ពុទ្ធា ស្ទឹងត្រែង)