មេបញ្ជាការកងទ័ពជើងគោកអរគុណឯកអគ្គរាជទូតថៃ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើនក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស កងទ័ព និងប្រជាជនទាំងពីរ
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះ សំណាលជាមួយ ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup) ឯកអគ្គរាជទូតនៃព្រះរាជា ណាចក្រថៃ មុននឹងឯកឧត្តម បញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើង គោក នៃកងយោធពលខេមរភូមិន្ទ ។ ឯកឧត្តម ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ- ១៩ ដោយក្នុងនេះ សកម្ម ភាពពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសទាំងពីរនៅតែមានដំណើរការឥតអាក់ ហើយភាពជិតស្និទ្ធនេះក៏នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ជាលំដាប់តទៅអនាគត ។ ឯកឧត្តម ក៏បានសំដែងនូវការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ នៅក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិ បាលកម្ពុជាក្នុងរយៈកាលកន្លងមកនេះ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកទ្បើងអំពីទំនាក់ទំនងមិត្ត ភាពរឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ថៃ ទាំងក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងវេទិកាតំបន់ និងអន្តរ ជាតិ។ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៃប្រទេសទាំងពីរ ឯកឧត្តម ក៏បានគូសរំលេចអំពីដំណើរការទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ និយាយជារួម និងនិយាយ ដោយឡែកក្នុងកម្រិតកងទ័ព ជើងគោក បន្ទាប់ពីការចុះហត្ថ លេខាលើ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ព ជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើង គោកនៃកងភូមិន្ទថៃ” កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ហើយក៏ត្រូវបានចាប់ផ្តើមអនុវត្តរួចមក ដោយទទួលបានលទ្ធផលល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់ តែសកម្មជិតស្និទ្ធរវាងអង្គភាព និងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងលំហាត់រួម។ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណ ឯកឧត្តម ឯកអគ្គរាជទូត ប៉ាន់យ៉ារ៉ាក់ ភូលថុប ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធ ផលការងារជាច្រើនក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ ទំនងរវាងប្រទេស កងទ័ព និងប្រជាជនទាំងពីរ ព្រមជាមួយនឹងការអរគុណរាជរដ្ឋា ភិបាល និងប្រជាជនថៃ ចំពោះជំនួយអភិវឌ្ឍន៍ដែលបានផ្តល់ដល់កម្ពុជា និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញ ទៅមកក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្ររបស់ប្រទេសថៃដល់ការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ របស់កម្ពុជា ដោយរាប់ទាំងវិធានការនៅក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។ ទាំងនេះ គឺបានឆ្លុះបញ្ចាំងអំពីស្មារតីមិត្តភាព, ការគោរព និងការជឿទុកចិត្តគ្នាទៅវិញ ទៅមករវាងប្រទេស និងប្រជាជនយើងទាំងពីរ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា និងជាសមាជិកអាស៊ានដូចគ្នា៕សម្រួលដោយ ទៀង បុណ្ណរី