បេឡាជាតិសន្តិសុខសង្គមផ្សព្វផ្សាយការដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំង ឡាយដែលស្ថិតនៅក្រោមបទ ប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនា យកបេឡាជាតិសន្តិសុខសង្គម និង លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទ ប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយមានការចូលរួមពីសំ ណាក់លោក លោកស្រី មន្ត្រី្តរាជការជុំវិញខេត្ត ម្ចាស់សហ គ្រាស គ្រឹះស្ថាន និងវិស័យឯកជនជាច្រើនរូប ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារពេជ្រដា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២។ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា បេឡាជាតិសន្តិសុខសង្គម គឺជាប្រតិបត្តិករតែមួយគត់ ដែលកំពុងអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដែលបានបម្រើសេវាជូនសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ព្រមទាំងបានជួយដោះស្រាយបញ្ហាខ្វះខាតរបស់កម្មករ និយោជិត ព្រមទាំង ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋា ភិបាលកម្ពុជា ។ លោក អភិបាលរងខេត្ត បានស្នើដល់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវចូល រួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ដើម្បីទទួលបានអត្ថប្រយោជន៍ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ។ ឯកឧត្តម អ៊ុក សមវិទ្យា បានថ្លែងថា របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ត្រូវបានបង្កើតឡើងដើម្បីធានាឱ្យមានសមធម៌ និងសាមគ្គីធម៌សង្គម ធានាសន្តិសុខស្ថិរភាពប្រាក់ ចំណូលនៅពេលដែលសមាជិក ប.ស.ស ចូល និវត្តន៍ ទទួលបានសេវាធានារ៉ាប់រងសុខភាពពេលចូលនិវត្តន៍ អ្នកនៅក្នុងបន្ទុកអាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែនៅពេលដែលអ្នកចូលនិវត្តន៍ទទួលមរណភាព ចូលរួមចំណែកការពារសិទ្ធិ សេរីភាពចំពោះមនុស្សវ័យ ចាស់។ ឯកឧត្តមបន្តថា ការ យល់ដឹងកាន់តែច្បាស់ពីរបបសន្តិសុខសង្គមផ្នែកសោធន របស់ប្រជាពលរដ្ឋ និយោជក ជាពិសេសកម្មករ និយោជិត គឺបានជំរុញឱ្យបងប្អូនអាចចូលរួមយ៉ាងផុសផុល ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយការជឿជាក់ ពេញចិត្ត និងក្ដីសង្ឃឹម ។ ឯកឧត្តម បញ្ជាក់ថា ការចូល រួមអនុវត្តនូវកាតព្វកិច្ចរបស់បងប្អូនក្នុងប្រព័ន្ធសន្តិសុខសង្គម គឺជាការជួយគ្នាទៅវិញ ទៅមក នៅពេលយើងទទួល រងនូវហានិភ័យ ដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅ ដែលជា គោលនយោបាយនៃការចែករំលែកក្នុងការរួបរួមគ្នាតាមគោលការណ៍សាមគ្គីធម៌សង្គម៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង