មន្ទីរទេសចរណ៍ខេត្តរតនគិរីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដើម្បីទទួលភ្ញៀវទេសចរ អំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
មន្ទីរទេសចរណ៍ខេត្ត រតនគិរីពង្រឹងគុណភាពសេវា កម្មទេសចរណ៍ដើម្បីទទួល ភ្ញៀវទេសចរ មកលេងកម្សាន្តនាអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដោយធ្វើយ៉ាង ណាធានាបាននូវរមណីយ ដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ឱ្យបានផុសផុល ព្រោះចលនានេះ គឺជាការទាក់ទាញភ្ញៀវទេស ចរ លើកស្ទួយការអភិវឌ្ឍន៍ក្នុងខេត្ត។. លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានប្រាប់វិទ្យុជាតិកម្ពុជាថា រមណីយដ្ឋានទេសចរណ៍ទាំងអស់នៅក្នុងខេត្តរតនគិរីមានចំនួន ៣០កន្លែង បែង ចែកចេញជា៣ផ្នែក÷ផ្នែកទី១ រមណីយដ្ឋានអេកូទេសចរ ណ៍ធនធានធម្មជាតិ,ផ្នែកទី២,តំបន់ វប្បធម៌បងប្អូនជនជាតិដើមភាគតិចនិងទី ៣រមណីយដ្ឋានកែច្នៃហើយកន្លែងដែលភ្ញៀវទេសចរពេញ និយមទៅលេងជាងគេនោះគឺតំបន់ធម្មជាតិតែម្តង។លោកបន្តថា នៅមុនឱកាសថ្ងៃ បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ មន្ទី បានបើកបង្រៀនផ្នែកបដិ សណ្ឋារកិច្ច នឹងផ្នែកគេហកិច្ចដល់ម្ចាស់សេវាកម្មទេស ចរណ៍នៅទូទាំងខេត្តរតនគិរីទាំងការលើកម្ហូបជូនភ្ញៀវ ទាំងការរក្សាតម្លៃម្ហូបអាហារសមរម្យ ទាំងការរក្សាអនា ម័យបរិស្ថាន ការរៀបចំហេដ្ឋាចរនាសម្ពន្ធ័ផ្សេងៗសម្រាប់បម្រើសេវាកម្មទៅកាន់ភ្ញៀវទេសចរណ៍ដែលមកសម្រាកកម្សាន្តនៅតំបន់ភូមិភាគឦសាន្តមួយនេះប្រកបដោយទំនុកចិត្តនិងកក់ក្តៅ។ សំឡេង៖«តាមការណែនាំរបស់ក្រសួងទេសចរណ៍មន្ទីរទេសចរណ៍និងរដ្ឋបាលខេត្តតែងតែជំរុញធ្វើយ៉ាងណាឱ្យពង្រឹងនូវគុណភាពសេវាកម្មទេសចរណ៍ទាំងអស់ដែលមាននៅក្នុងខេត្តរតនគិរីក៏ដូចជាសេវាកម្មស្នាក់នៅសេវាកម្មម្ហូបអាហារហើយជាពិសេសនៅតាមតំបន់រមណីយដ្ឋាននានានៅក្នុងខេត្តធ្វើយ៉ាងណាយកចិត្តទុកដាក់អនាម័យសម្អាតបរិស្ថាននៅតាមទីធ្លាសាធារណៈនិងទីធ្លាប្រជុំជននៅតាមអង្គភាពនានានៅក្នុងខេត្តហើយសម្រាប់វិស័យទេសចរណ៍មន្ទីរបានរៀបចំប្រជុំធ្វើការណែនាំទៅដល់សហគមន៍រមណីយដ្ឋានទេសចរទាំងអស់ទាំង ៣០ កន្លែងនៅក្នុងខេត្តរតនគិរីនេះដើម្បីត្រៀមលក្ខណៈទទួល ភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ»។ លោក បានបញ្ជាក់បន្ថែមថា ក្រៅពីកែលម្អរមណីយដ្ឋានទាំងធម្មជាតិ និងកែច្នៃហើយ មន្ទីរក៏គិតគូររៀបចំកែលម្អទីវត្តអារាមឱ្យកាន់តែល្អ និងមានសោភ័ណភាព ដែលជាទីសក្ការៈផង និងជាកន្លែងសម្រាប់ដំណើរកម្សាន្តផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេស សម្រាប់វត្តអារាម ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ៕ សម្រួលដោយ ទៀង បុណ្ណរី