អធិការរង ខណ្ឌដូនពេញ ទទួលផែនការងាព្រហ្មទណ្ឌ លោក សុីវសារិទ្ធ បានលើកឡើងថាករណីចាប់ខ្លួនពលរដ្ឋ មិនដូចការចោទប្រកាន់របស់ ប្អូនស្រីនោះទេ
អធិការរង ខណ្ឌដូនពេញ ទទួលផែនការងាព្រហ្មទណ្ឌ លោក សុីវសារិទ្ធ បានលើកឡើងថាករណីចាប់ខ្លួនពលរដ្ឋ មិនដូចការចោទប្រកាន់របស់ ប្អូនស្រីនោះទេអធិការរង ខណ្ឌដូនពេញ ទទួលផែនការងាព្រហ្មទណ្ឌ លោក សុីវសារិទ្ធ បានលើកឡើងថាករណីចាប់ខ្លួនពលរដ្ឋ មិនដូចការចោទប្រកាន់របស់ ប្អូនស្រីនោះទេថ្មីនេះៗ មានការចែកចាយ នូវក្លឹបវីដេអូ ប្អូនស្រីម្នាក់ ដែលបាន ស្រែកដង្ហោយរកយុត្តិធម៌ ជូនប្តី ខណៈប្តីរបស់ខ្លួនត្រូវបានលោក សុីវសារិទ្ធ អធិការរង ទទួលផែនការងារព្រហ្មទណ្ឌ នៃអធិដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។យោងតាមក្លឹបវីដេអូរបស់ប្អូនស្រីដែលមានការចែកចាយតៗគ្នាកាលពីដើមខែកញ្ញា២០២២នេះ បានលើកឡើងថា៖ «ប្តីរបស់គាត់ពិតជារង់ភាព អយុត្តិធម៌ ខ្លាំងណាស់សម្រាប់ប្តីរបស់គាត់»។ ប្អូនស្រីរូបនោះក៏បានលើកឡើងថា៖ «អធិការរង ខណ្ឌដូនពេញ លោក សុីវ សារិទ្ធ ហាមមិនឲ្យប្តីរបស់ប្អូនស្រីហើយនិងប្អូនស្រី និយាយអ្វីទាំងអស់ ចាំបញ្ជូនទៅប៉ុស្តិ៍សិន»។ ប្អូនស្រីបានបន្តថា ដល់ពេលបញ្ជូនទៅដល់ប៉ុស្តិ៍ហើយ មានជនរង់គ្រោះ (ដើមបណ្ដឹង) និយាយថាប្តី របស់គាត់ (ជនសង្ស័យ) មិនមានការពាក់ព័ន្ធរឿងអ្វីនោះទេ ហើយក៏មិនដែលស្គាល់នោះដែរ ហើយជនរងគ្រោះ (ដើមបណ្ដឹង) បានស្នើឱ្យសមត្ថកិច្ចដោះលែង ប្តីរបស់គាត់វិញទៅ តែលោកអធិការរងខណ្ឌដូនពេញ មិនដោះលែងនោះទេ ព្រោះខ្លាចប្អូនស្រីនឹងប្តីប្តឹងបកវិញ។ ផ្ទុយទៅវិញ បន្ទាប់ពីមានការចែកចាយនូវក្លឹបវីដេអូរបស់ប្អូនស្រី តាមបណ្តាញសង្គមហ្វេសប៊ុក និងបណ្ដាញសារព័ត៌មាន ស្រាប់តែលោក សុីវ សារិទ្ធ អធិការរង ខណ្ឌដូនពេញ បានទំនាក់ទំនងមកក្រុមការងារសារព័ត៌មានយើងថា៖ «អ្វីដែលប្អូនស្រីលើកឡើងក្នុងវីដេអូ មិនមែនជាការពិតនោះទេ គឺចោទប្រកាន់គាត់ទាំងស្រុង»។ លោកអធិការរង ខណ្ឌដូនពេញ រូបនេះ ក៏បានព្យាយាមទាក់ទងមកខាងសារព័ត៌មានយើង តាមរយៈទូរស័ព្ទខល និងតាមរយៈ តេលេក្រាម telegram ដោយប្រើពាក្យថា៖ «ត្រូវតែរៀបចំផ្សាយឡើងវិញ»។ លោកសុីវ សារិទ្ធ អធិការរង ក៏បានបញ្ជាក់ប្រាប់មកអង្គភាពសារព័ត៌មានយើងថាករណីនេះ តុលាការគាត់មានឆាន់ទានិសិដ្នសំរេចនៅបទល្មើស។ ក្នុងនាមខ្ញុំត្រឹមតែជាពលរដ្ឋខ្មែរ និងជាអ្នកសារព័ត៌មាន មិនអាចវិនិច្ឆ័យបាននោះទេ ចំពោះករណីខាងលើនេះ ដូច្នេះហើយខ្ញុំសូមអំពាវនាវទទូចស្នើសុំដល់ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធសូមមេត្តាជួយស៊ើបអង្កេតករណីនេះផងទានជៀសវាងមានភាគីពាក់ព័ន្ធណាមួយរងភាពអយុត្តិធម៌៕ សម្រួលដោយ ទៀង បុណ្ណរី