អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តក្រចេះជំរុញឱ្យស្នងការនគរបាលខេត្ត ក្រចេះថ្មីខិតខំបង្កើនប្រសិទ្ធ ភាពការងារ និងបង្ក្រាបបទល្មើស

ក្រចេះ៖ អគ្គស្នងការនគរ បាលជាតិ និងអភិបាលខេត្តក្រចេះជំរុញឱ្យស្នងការនគរ បាលខេត្តក្រចេះថ្មីខិតខំបង្កើនប្រសិទ្ធភាពការងារ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅទូទាំងខេត្តឱ្យមានប្រសិទ្ធ ភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីចង់បានរបស់រាជរដ្ឋាភិ បាល និងប្រជាពលរដ្ឋ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ជាស្នងការនគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ ។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានស្នើឱ្យលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការខេត្តថ្មី ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាថែមទៀតនូវការ រក្សាសាមគ្គីភាពផ្ទៃក្នុង, ត្រូវមានឆន្ទៈក្នុងការងារ មាន គំនិតផ្តួចផ្តើម ចេះច្នៃប្រឌិតការងារ ស្មារតីឈ្មុសឈ្មុល នឹងការងារជំនះគ្រប់ឧបសគ្គ , បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរគ្រប់ថ្នាក់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការពារ និងគោរពសិទ្ធិមនុស្ស ចំពោះប្រជាពលរដ្ឋក្នុងខេត្ត, បន្តដឹកនាំពង្រឹង និងអនុវត្តគោល នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ឱ្យបានសកម្ម ខ្លាំងក្លា ដើម្បីរួមចំណែកដោះ ស្រាយកង្វល់នានា និងបញ្ហាប្រឈមផ្សេងៗ របស់ប្រជា ជនដែល , បន្តកិច្ចសហប្រតិបត្តការឱ្យបានល្អប្រសើរជាមួយសមត្ថកិច្ច ខេត្តជាប់ព្រំដែនជាមួយខេត្តក្រចេះ ដើម្បីរួមសហការគ្នា នូវបទល្មើសព្រំដែនគ្រប់ប្រភេទ និង- បន្តអនុវត្តឱ្យកាន់តែសកម្ម នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងនីតិកាលទី៦ របស់រាជរដ្ឋាភិបាល ។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិបានណែនាំឱ្យស្នងការនគរបាលខេត្ត ក្រចេះថ្មី ត្រូវជួយដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ហើយអ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋ គឺបទ ល្មើសលួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំឱ្យមានការរីករាល ដាល ជាពិសេសខេត្តនៅជាប់ព្រំដែន ហើយពង្រឹងតួនាទីដឹកនាំដោយទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវចាត់ទុកខ្លួន ឯងជាអាណាព្យាបាល ជាអ្នកដឹកនាំត្រូវកសាងមនោស ញ្ចេតនាក្នុងអង្គភាព ចុះសាក សួរសុខទុក្ខនៅពេលមានមន្ត្រីឈឺស្កាត់ អនុវត្តតាមសមាគមមិត្តនគរបាល ត្រូវធ្វើជាគំរូគេក្នុងការបំពេញភាកិច្ច ប្រចាំ ការជាប្រចាំ។ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដែលទើបតែចូលកាន់តំណែងថ្មីប្តេជ្ញា ខិតខំបំពេញការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចូល រួមបំពេញភារកិច្ចបម្រើប្រជា ជនឱ្យអស់ពីសមត្ថភាព៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង