ប្រេ​ស៊ី​ល​មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩​ជិត​២​ពាន់​នាក់​ក្នុង​១​ថ្ងៃ​

TNM(​ប្រេ​ស៊ី​ល) ៖ ក្រសួងសុខាភិបាល​ប្រទេស​ប្រេ​ស៊ី​ល បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​មានការ​ស្លាប់​ថ្មី​ដោយសារ​ជំងឺ​កូ​វីដ​១៩​ចំនួន​១,៩១០​នាក់ និង​ឆ្លង​៧១,៧០៤​ករណី​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​។​

​វា​ជា​ថ្ងៃទី​ពីរ​ជាប់​គ្នា ដែល​ប្រទេស​ប្រេ​ស៊ី​ល​បាន​ចុះបញ្ជី​ចំនួន​អ្នកស្លាប់​ខ្ពស់បំផុត​។ វិទ្យាស្ថាន​សុខភាព​សាធារណៈ Fiocruz បាន​ឲ្យ​ដឹងថា “​នេះ​ជា​លើកទីមួយ​ហើយ​ចាប់តាំងពី​ជំងឺ​រាតត្បាត​ចាប់ផ្តើម ដែល​យើង​មើលឃើញ​រឿង​អាក្រក់​នៅ​ទូទាំងប្រទេស​។ ស្ថានភាព​ឲ្យ​ភ័យខ្លាច​”​។​

​កាលពី​ថ្ងៃ​ពុធ អភិបាលរដ្ឋ Sao Paulo លោក Joao Doria បានប្រកាសថា ការបិទ​រដ្ឋ​រយៈពេល​២​សប្តាហ៍ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​សៅរ៍​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ​។ លោក Doria និយាយថា “​មនុស្ស​ជាង​១,០០០​នាក់​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​នៅ​ប្រេ​ស៊ី​ល​។ វា​ដូចជា​ការធ្លាក់​យន្ដហោះ​៥​គ្រឿងក្នុង​មួយថ្ងៃ​”៕

 

អត្ថបទដែលជាប់ទាក់ទង