អភិរក្សសត្វភេចំនួន១០ក្បាល មន្ត្រីបរិស្ថានចុះល្បាតប្រទះឃើញនៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង: ហ្វូងសត្វភេប្រមាណជា ចំនួន១០ក្បាល ខណៈពេលមន្ត្រីអភិរក្សក្នុងតំបន់រ៉ាមសារ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចុះល្បាត ប្រទះឃើញ កាលពីពេលកន្លងទៅថ្មីៗនេះ។ បន្ទាប់មកមន្ទីរបរិស្ថានខេត្ត ក៏បានអភិរក្សទុកនៅក្នុងតំបន់រ៉ាមសារ ស្ថិតនៅកោះក្រឡាយ ជិតកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ ជុំវិញក្នុងរឿងនេះដែរ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងលោកបានយល់ថា សត្វភេគឺជាសត្វដែលសំបូរណាស់ តែមកដល់បច្ចុប្បន្ននេះពោលគឺចាត់ចូលជាប្រភេទសត្វកម្រមួយ ។ បន្ទាប់ពីមន្ត្រីអភិរក្សបានប្រទះឃើញហ្វូងសត្វភេទាំងនោះរស់នៅក្នុងតំបន់រ៉ាមសារ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានចាត់ទុកថាជារឿងល្អ ព្រោះវាស្ថិតក្នុងតំបន់ការពារ ដោយយកចិត្តទុកដាក់ ។ លោកប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ម្យ៉ាងទៀតភេគឺជាប្រភេទសត្វ មិនកាចសាហាវ ហើយវាក៏មិនធ្វើឲ្យប៉ះពាល់ដល់មនុស្សយើងនោះទេ។ តែវាចូលចិត្តចាប់ត្រីសុីជាអាហារ និងវាបានរស់នៅ ក្នុងតំបន់ ដែលគេប្រទះឃើញនោះ ដោយឡែកវាក៏ជារឿងល្អមួយសម្រាប់បម្រើផលប្រយោជន៍ ដល់វិស័យទេសចរណ៍ក្នុងខេត្តយើងទៀតផង ៕ (ដោយសហការី tnm ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី