អំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានចែកជូនសមាជិកបក្ស ដែលមានជីវភាពលំបាក ខ្វះខាត នៅស្រុកស្ទោង

ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្ត កំពង់ធំ ប្រធានក្រុមការងាររបស់គណបក្ស ចុះជួយមូលដ្ឋានឃុំ និងសហការីរួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំសាខា បក្សភូមិ បានបន្តនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូន សមាជិកបក្ស ដែលមានជីវភាពលំបាកខ្វះខាតចំនួន២០គ្រួសារ ដែលអញ្ជើញមកពីភូមិចំនួន២គឺភូមិចំបក់បញ្ញា និងភូមិពោធិ៍ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះបងប្អូនសមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា ព្រមជាមួយនោះសម្តេចតេជោបានផ្តាំផ្ញើនូវការ ជូនពរដល់បងប្អូនសមាជិកបក្សនិងប្រជាពលរដ្ឋទាំងអស់ សូមបានប្រកបដោយសេចក្ដីសុខសេចក្ដីចម្រើនមានសុខ ភាព ល្អ និងបន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើន រុងរឿងបន្ថែមទៀត ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនសមាជិកបក្ស និងប្រជាពលរដ្ឋទាំង អស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅតូចៗខ្លាចលង់ទឹក ដោយប្រការផ្សេងៗ ព្រោះរដូវវស្សានេះជំនន់ទឹកភ្លៀង កំពុងជន់លិចនៅកន្លែងមួយចំនួន ជាមួយនេះផងដែរត្រូវចេះអនាម័យជុំវិញផ្ទះនិងពិសារទឹកស្អាតឬទឹកឆ្អិន ដើម្បីសុខ ភាពល្អរួមទាំងការបន្តការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤ និងដូសទី៥ឲ្យបាន គ្រប់ៗគ្នា ព្រមជាមួយនោះដែរ ត្រូវខិតខំបង្កបង្កើនផលចិញ្ចឹមសត្វតាមលក្ខណៈភូមិសាស្ត្រនីមួយៗ ដោយត្រូវប្រកបមុខ របររកទទួលទាន ដោយសុច្ចរិតទៀងត្រង់ ស្របតាមច្បាប់របស់រដ្ឋនិងត្រូវចូលរួមអនុវត្តន៍ឲ្យបានត្រឹមត្រូវតាម គោល នយោបាយភូមិ.ឃុំមានសុវត្ថិភាព ។ ឯកឧត្ដម សោម ស៊ុន បាននាំយកនូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់ដោយក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេស និងទឹកត្រី.ទឹក ស៊ីអ៊ីវចំនួន២យួរផងដែរ ។ លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំ តំណាងឲ្យសាខាបក្សភូមិ និងបងប្អូនសមាជិកបក្សនិងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោងទាំងអស់ ដែលជានិច្ចជាកាលតែងតែផ្សាភ្ជាប់ពីសុខទុក្ខ ជាមួយបងប្អូនសមាជិកបក្សនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងសូមគោរពជូនពរថ្នាក់ដឹកនាំក្រុមការងារគណបក្ស ប្រជាជនចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោងទាំងអស់ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ៥ប្រការ កុំបីឃ្លៀង ឃ្លាតឡើយ៕សម្រួល ដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង