ពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយនិងការរិយាល័យប្រជាពលរដ្ឋរបស់សាលាស្រុកកំពង់រោទិ៍

ឯកឧត្តម ម៉ែន វិបុល អភិបាល គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ព្រហសត្តិ៍ ទី០១ខែកញ្ញា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​សម្ពោធ​​ដាក់​ឲ្យ​ដំណើរការ ការិយាល័យ​ច្រកចេញចូល​តែមួយ និងការិយាល័យប្រជាពលរដ្ឋ ឋិតនៅបរិវេណ្ឌសាលាស្រុកកំពង់រោទិ៍ ។ ​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក សុខ រស់ អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត តំណាង​កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត ក្រុមប្រឹក្សា​ស្រុក លោក សុច ពិសី គណ:អអភិបាលស្រុក មន្ត្រីរាជការ​សាលាស្រុក និង​ការិយាល័យ​នានា ជុំវិញ​ស្រុក ប្រធានមន្ត្រី​ មន្រ្តីការិយាល័យ​ច្រកចេញចូល​តែមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ទាំង១១ឃុំ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ជាច្រេីនរូប។ ​លោក សុច ពិសី អភិបាលស្រុក​កំពង់រោទិ៍ នៅក្នុង​ឱកាស​នោះ បានលើកឡើង​ពី​ស្ថានភាព ភូមិសាស្ត្រ​របស់​ស្រុក និង​វឌ្ឍនភាព​ការងារ នៃ​ការរៀបចំ​ការិយាល័យ​ច្រកចេញចូល តែមួយ និង​ការិយាល័យ​បប្រជាពលរដ្ឋស្រុកកំពង់រោទិ៍ ដែលបានសម្ពោធ​ដាក់​ឲ្យ​ដំណើរការ នៅថ្ងៃនេះ​។​ ​នាឱកាស​នោះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី និង​បុគ្គលិក​បម្រើ​ការងារ នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ ត្រូវមាន​អាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​គោលការណ៍​ក្រមសីលធម៌​វិជ្ជាជីវៈ សាកសមជា​អ្នកផ្ដល់​សេវា ជូន​ប្រជាពលរដ្ឋ ហើយ​រដ្ឋបាល​ស្រុក ត្រូវមាន​យន្តការ ត្រួតពិនិត្យ តាមដាន​ឲ្យ​បាន​ជាប់​ជាប្រចាំ និង​គាំទ្រ​ដល់​ដំណើរការ ការិយាល័យ​ច្រក ចេញចូល​តែមួយ និង​ការិយាល័យ​បប្រជាពលរដ្ឋ ដើម្បី​ធានាថា ការផ្តល់សេវា​រដ្ឋបាល​ទាំងនេះ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ស្របតាម​គោលការណ៍​បែបបទ និង​នីតិវិធី​ដែល​បានកំណត់ ។ ទន្ទឹមនេះ សម្រាប់​មន្ទីរ ជំនាញ​ពាក់ព័ន្ធ សូម​បន្ត​ខិខិតខំជំរុញនិងសម្របសម្រួល ដើម្បី​ព​ន្លឿ​ន​ការផ្ទេរ​សេវា​នានា ដែល​នៅ​សេសសល់ មក​ឲ្យ​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅ​សាលាស្រុក រួមទាំង​ការគាំទ្រ ខាង​បច្ចេកទេស និង​ការកសាង​សមត្ថភាព ដល់​ការផ្តល់សេវា​ទាំងនេះ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងនោះ មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ជួយ​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​មូលដ្ឋាន​នៅក្នុង​ស្រុក​កំពងរោទិ៍ មក​ទទួល​សេវា តាមរយៈ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ស្រុក ដោយ​មិនត្រូវ​ ទទួល​ពាក្យស្នើសុំ​សេវា នៅ​មន្ទីរ​បន្តទៀត​នោះទេ បន្ទាប់ពី​ការិយាល័យ​នេះ បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នាពេលនេះ ។​ ​លោក​បាន​បន្តថាៈ ដោយ​បច្ចុប្បន្ន ករណី​ជំងឺ​កូ​វីដ​-១៩ នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ ហើយ​ការិយាល័យ​ច្រកចេញ​តែមួយ​របស់​យើង ជា​កន្លែង​ផ្ដល់​សេវា​ផ្ទាល់ ជូន​ប្រជាពលរដ្ឋ ដូច្នេះ រដ្ឋបាល​ស្រុក ត្រូវ​ចាត់ចែង​រៀបចំ ឲ្យ​មាន​ជែ​ល ឬ​អាល់កុល និង​ម៉ាស់ សម្រាប់​មន្ត្រីរាជការ​បម្រើ​ការងារ ក្នុង​ការិយាល័យ​ច្រកចេញចូល​តែមួយ ប្រើប្រាស់ និង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ពាក់​ម៉ាស និង​លាងដៃ ពេលចេញ​ចូល​ទទួល​សេវា នៅក្នុង​ការិយាល័យ​ច្រក ។​ ​លោក​អភិបាលខេត្ត ក៏បាន​ស្នើ​ដល់​រដ្ឋបាល​ស្រុក និង​ឃុំ ត្រូវ​បន្ត​យកចិត្តទុកដាក់ បន្ថែមទៀត ក្នុង​កិច្ច​ការដឹកនាំ​ការអនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំរុញ​ដឹកនាំ​ការងារ​ចាក់​វវ៉ាក់សាំងបន្ថែមទៀត ស្របតាម​ការណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល និង​ក៏​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ បន្ត​មានការ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​មានការ​ធ្វេសប្រហែស ដោយ​ប្រកាន់ខ្ជាប់ នូវ​វិធានការ ៣​ការពារ ៣​កុំ និង​អញ្ជើញ​ទៅ ទទួល​ការចាក់​វ៉ាក់សាំង ឲ្យបានគ្រប់ដូ​សទាំងអស់គ្នា៕ដោយ៖សាមឿនTNM សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង