សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម វ៉ាង វិនធៀន អញ្ជើញជាអធិបតីពិធីផ្ទេរ-ប្រគល់សម្ភារ ដែលជាជំនួយឥតសំណងរបស់ចិន
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីផ្ទេរ-ប្រគល់សម្ភារ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។សម្រួលដោយ ទៀង បុណ្ណរី