លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ អនុញ្ញាតអោយលោក សែម បូរ៉ា ជួបសម្តែងការគួរសម និងនាំអំណោយទឹកក្រូចចំនួន៣០កេស ចែកជូនដល់កងកម្លាំងប្រចាំការដើម្បីប្រយោជន៍រួម
កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅសាលាប្រជុំរបស់អធិការដ្ឋានខណ្ឌឬស្សីកែវ
ដោយមានការអនុញ្ញាតិពីលោក ហ៊ាង ថារ៉េត បានជួបសំណេះសំណាលជាទូទៅរវាងការទំនាក់ទំនង
គ្នាពីអ្នកព័ត៌មានជាមួយមន្រ្តីនិងការអភិវឌ្ឍនទិសដៅវឌ្ឍនភាពល្អៗរបស់ថ្នាក់ដឹកនាំក្នុងនាមជា
អធិការមួយរូបដែលមានការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចមហាជននានាផងដែរ។ លោកអធិការបានបន្តទៀតថា សព្វថ្ងៃនេះអធិការដ្ឋានខណ្ឌឬស្សីកែវ កំពុងមានគម្រោងសាងសង់
អាគារមួយបន្តទៅខាងក្រោយដែលមាន២ជាន់ដើម្បីសម្រួលដល់កន្លែងមន្រ្តីៗបំពេញភារកិច្ច
ហើយលោកអធិការក៏សូមអំពាវនាវទៅដល់សប្បុរសជនទូទៅទាំងក្នុងនិងក្រៅប្រទេសបើមានបំណងឧបត្ថម្ភផ្នែកណាមួយសូមទំនាក់ទំនងមកលោកផ្ទាល់តាមរយៈលេខលោកអធិការផ្ទាល់ ០១២៦៨៥៦៦៧។ កិច្ចសំណេះសំណាលនេះដែរ លោក សែម បូរ៉ា ក៏សូមអរគុណទៅដល់លោកអធិការ អធិការរង និងមន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានខិតខំបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃមិនគិតពីការនឿយហត់ ទោះក្នុងតំលៃណាក៏ដោយ ក្នុងឪកាសនេះដែរលោក សែម បូរ៉ា ក៏បានប្រគល់ទឹកក្រូចចំនួន៣០ កេស ហើយលោក និងបន្តជំនួយបន្ថែមទៀតនូវទឹកស្រ្ពីង ប្រូវីដា នាពេលឆាប់នេះ។ជាចុងក្រោយ លោក សែម បូរ៉ា ក៏សូមអរគុណលោក សឺវិន ដែលជាអគ្គនាយក ក្រុមហ៊ុន ឡាក់គឺ អូតូ ខា និងជាដៃគូរពិសេសជាមួយទូរទស្សន៍អនឡាញ ធីអិនអឹម ដែលជានិច្ចកាលលោកតែងតែជួយដល់សង្គមនិងកងកម្លាំងនានាដូចនេះ លោកបានបន្តទៀតថា សូមឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី ប្រិយមិត្តរួមគ្នាធ្វើអំពើទាំងអស់គ្នា ខ្មែរស្រឡាញ់ខ្មែរ។ សម្រួលដោយ ទៀង បុណ្ណរី