បាក់ខ្ទេចខ្នោះលូលើស្ពានមេគង្គ អស់ជាច្រើនប្រឡោះ ដោយសាស័រខ្នាតយក្ស១គ្រឿង សង្ស័យតៃកុងស្ទើរដៃ ខ្វះបច្ចេកទេស

ខេត្តស្ទឹងត្រែងៈ   អ្នកបើកបរ សាស័រខ្នាតយក្ស ១គ្រឿង មិនទាន់ចេះបើកស្ទាត់ជំនាញ និងខ្វះបច្ចេកទេស បានបើកទៅបុកខ្នោះលូ ស្ពានមេគង្គ បណ្តាលឲ្យបាក់ខ្ទេចខ្ទីអស់ចំនួន៤ប្រឡោះ នៅចំណុចលើស្ពានមេគង្គ ត្រោយខាងលិច នៅវេលាម៉ោង ប្រមាណជាង១១ ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២នេះ ស្ថិតនៅក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ ប្រភពពីមន្ត្រីសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា សាស័រ១គ្រឿងខាងលើនេះគឺជារបស់ឯកជន ដោយម្ចាស់គ្រឿងចក្របានដេញថ្លៃ ធ្វើផ្លូវបេតុង នៅក្នុងស្រុកថាឡាបរិវ៉ាត់ ។ បានឲ្យតៃកុងបើកយកសាស័រនេះ ចេញពីខេត្ត ដោយបើកឆ្លងកាត់ស្ពានមេគង្គ លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកទៅបុកនិងខឿនខ្នោះលូ នៅលើស្ពានមេគង្គ បាក់ទ្ទេចខ្ទីអស់ ជាច្រើនប្រឡោះ  សង្ស័យតៃកុងបើកមិនសូវស្ទាត់ និងខ្វះបច្ចេកទេស ក៏ថាបាន។ ប្រភពដដែលបានបញ្ជាក់ថា ហេតុការណ៍នេះ មិនបណ្ដាលឲ្យ មានមនុស្សរងរបួសនោះទេ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសាស័រ ១គ្រឿងខាងលើនោះ បានបើកទៅបុកនិងខឿនខ្នោះលូន បាក់ខ្ទេច នៅលើស្ពានមេគង្គ រួចមក ខាងមន្ត្រីសាធារណៈការនិងដឹកជញ្ជូន ក៏បានបញ្ជាឲ្យបើកយកសាស័រ នេះ ចេញពីកន្លែងកើតហេតុ ដោយបើកយកមកទុកនៅខាងក្រោមស្ពានមេគង្គសិន ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍នៅលើស្ពាន។ ដោយឡែក ស្ពានមេគង្គខាងលើនេះ ជាលើកទី២ហើយ ដែលរងការខូចខាតនិងបាក់បែក។ លោក ស គឹមណាត  ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ស្ទឹងត្រែងបានប្រាប់tnm នៅវេលាម៉ោង១និង៥៧នាទី រសៀល ថ្ងៃទី២៦ ខែសីហា  នេះឲ្យដឹងថា ករណីមានសាស័រ ១គ្រឿង បើកបុកខឿនខ្នោះលូ ស្ពានមេគង្គ បណ្តាលឲ្យបែកបាក់ខ្ទេចខ្ទីអស់ជាច្រើនប្រឡោះ  លោកបានរាយការណ៍ជូនទៅក្រសួងហើយ ព្រោះអីស្ពានទាំងពីរនេះ ខាងក្រសួងជាអ្នកគ្រប់គ្រងថែទាំ អញ្ចឹងហើយ រាល់បញ្ហាអ្វីដឺលធ្វើឲ្យប៉ះពាល់ខូចខាតដល់ស្ពាន ពោលគឺត្រូវឲ្យធ្វើជួសជុលធ្វើថ្មីសងវិញ។ លោកប្រធានសាធារណការនិងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា គ្រឿងចក្រសាស័រខាងលើនោះ ជារបស់អ្នកមៅការធ្វើផ្លូវបេតុង នៅក្នុងស្រុកថាឡាបរិវ៉ាត់ ឥឡូវនេះបានប្រគល់ឱ្យ ទៅ ខាងនគរបាលចរាចរណ៍យកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាល ស្រុកថាឡាបរិវ៉ាត់ ដើម្បីចាត់ចែងបន្តតាមនីតិវិធី។ (ដោយសហការី tnn ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង