ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤២ករណីទៀត និងស្លាប់ម្នាក់
TNM(បាងកក) ៖ ប្រទេសថៃបានបន្ថែមករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៤២ ករណីបន្ថែមទៀតនៅរសៀលថ្ងៃអង្គារនេះដែលនាំឱ្យមានករណីឆ្លងសរុបដល់ទៅ២៦.០៧៣នាក់។ ការស្លាប់ថ្មីម្នាក់ត្រូវបានគេរាយការណ៍ផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់៨៤ នាក់។ នេះបើយោងតាមប្រភពពីកាសែត Bangkok post។
ក្នុងចំណោមករណីឆ្លង៤២ករណីថ្មីខាងលើគឺមាន ៣៥ករណីត្រូវបានរាយការណ៍ពីមន្ទីរពេទ្យ ៤ ករណីទៀតតាមរយៈការធ្វើសកម្ម ហើយ៣ ករណីត្រូវបានរកឃើញថាបានមកដល់ពីបរទេស។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅថ្ងៃអង្គារនេះបាននិយាយថា អ្នកស្លាប់ចុងក្រោយគឺបុរសជនជាតិថៃវ័យចំណាស់អាយុ៩២ឆ្នាំមានស្រុកកំណើតនៅខេត្ត Pathum Thani។ លោកតាមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺបេះដូងផងដែរ។ នៅថ្ងៃទី១១ ខែកុម្ភៈ លោកតាបានទិញរបស់របរពីអ្នកលក់ស្រីម្នាក់ដែលបានឆ្លងមេរោគ Covid-19 នៅផ្សារ Pornpat ក្នុងស្រុក Thanyaburi។ បន្ទាប់មកលោកបានចាប់ផ្តើមមានគ្រុនក្តៅក្អក និងអស់កម្លាំង។
លោកតាត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។ ភាពអស់កម្លាំងរបស់លោកតាកាន់តែធ្ងន់ធ្ងរទៅៗនៅថ្ងៃទី២៣ ខែកុម្ភះ ហើយលោកតាត្រូវបានប្រើ បំពង់អុកស៊ីសែនដើម្បីជំនួយ។ ស្ថានភាពរបស់លោកតាកាន់តែយ៉ាប់យ៉ឺនរហូតដល់លោកតាបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ។
ក្នុងចំណោមករណីថ្មីចំនួន៤២ករណីក្នុងនោះរួមមានការឆ្លងក្នុងស្រុកចំនួន៣៩ករណី ក្នុងនោះ៣៥ករណីត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ និង៤ករណីជាធ្វើតេស្តសកម្មនៅតាមសហគមន៍។ ជាងពាក់កណ្តាលនៃករណីឆ្លងថ្មីគឺនៅក្នុងខេត្តសាមុតសាខនដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺឆ្លងកូវីដ១៨រលកទី២របស់ប្រទេសថៃ។ ខេត្តជាប់ឆ្នេរភាគពាយ័ព្យនៃទីក្រុងបាងកកមានករណីថ្មីចំនួន២៤ករណីគឺជនជាតិថៃ១២នាក់ និងជនជាតិមីយ៉ាន់ម៉ា១២នាក់។
ខេត្ត Pathum Thani បានកត់ត្រាករណីថ្មីចំនួន ៨ ករណីគឺជនជាតិថៃ ៦ នាក់មីយ៉ាន់ម៉ាម្នាក់និងជនជាតិកម្ពុជាម្នាក់។ ចំណែក ខេត្តតាកបានកត់ត្រាករណីថ្មីចំនួន ៤ គឺជនជាតិមីយ៉ាន់ម៉ា ៣ នាក់និងថៃម្នាក់។ ទីក្រុងបាងកក, ខេត្ត Nonthaburi និង Nakhon Pathom មានម្នាក់មួយករណី
ករណីនាំចូលទាំង៣ ករណីរួមមានការមកដល់ពីធ្វើចត្តាឡីស័យពីប្រទេសអារ៉ាប់អេមីរ៉ាត អារ៉ាប់ប៊ីស៊ែប៊ី និង អាល្លឺម៉ង់។
សូមជម្រាបថា គិតត្រឹមរសៀលនេះប្រទេសថៃ បានកត់ត្រាករណីឆ្លងកូវីដ១៩សរុបចំនួន២៦.០៧៣ ករណី ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២៥.៤២០នាក់ បន្ទាប់ពីអ្នកជំងឺ៩៦ ត្រូវបានឲ្យចាកចេញពីមន្ទីពេទ្យ ក្នុងរយៈពេល ២៤ ម៉ោង ខណៈអ្នកជំងឺ៥៦៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ។អ្នកស្លាប់ចំនួនកើនដល់៨៤នាក់៕