បរិស្ថានខេត្ត ឆ្មក់ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើ គ្មានច្បាប់ នៅឃុំព្រះរំកិល សរុបឈើប្រមាណជា១០ម៉ែត្រគូប
ខេត្តស្ទឹងត្រែង: មន្ត្រីជំនាញបរិស្ថានខេត្តបានឲ្យដឹង នៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២នេះថា កម្លាំងជំនាញបរិស្ថានបានសហការជាមួយ អាជ្ញាធរស្រុក រួមនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ ឆ្មក់ចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់មួយកន្លែង មានឈើសរុបប្រមាណជិត១០ ម៉ែត្រគូប ស្ថិតនៅក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ មន្ត្រីបរិស្ថានបានប្រាប់ឲ្យដឹងថា ហេតុការនៃការចុះបង្ក្រាប ករណីបើករោងសិប្បកម្មកែច្នៃឈើ ដោយខុសច្បាប់ខាងលើនោះ បានធ្វើឡើង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ធ្វើរហូតមកដល់ថ្ងៃទី២៤ ខែសីហា នេះ ព្រមទាំងបានដកហូតឈើសរុបមានចំនួនប្រមាណជា៨ ម៉ែត្រគូប ពីររោងសិប្បកម្មកែច្នៃឈើមួយកន្លែងស្ថិតនៅក្នុងភូមិក្រឡាពាស ឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ។ តន្ត្រីបរិស្ថានបានបញ្ជាក់ថា ដោយមានការសម្រប សម្រួលពី លោកជា សុភ័ក្រ្តព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្ទឹងត្រែង បានដករហូតឈើ យកមកធ្វើជា វត្ថុតាងនៃបទល្មើស បន្ទាប់មកបានធ្វើការដឹកជញ្ជូនឈើ ប្រមូលយកចេញពីរោងសិប្បកម្ម ខាងលើនោះ យកមករក្សាទុក នៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ឥឡូវនេះដឹកជញ្ជូនឈើបានរួចរាល់អស់ហើយ។ ដោយឡែកសមត្ថកិច្ចក៏បានដកហូតយកបាន ម៉ាស៊ីនតាប ដែលបម្រើឲ្យបទល្មើសករណីចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើ ខុសច្បាប់ ខាងលើនោះ គឺសមត្ថកិច្ច មិនបានចាប់ឃាត់ខ្លួនម្ចាស់សិប្បកម្មយកមកអនុវត្តតាមច្បាប់នៅឡើយទេ ពោលគឺដកហូតតែវត្ថុតាងយកមករក្សាទុកនៅក្នុងមន្ទីរបរិស្ថានខេត្ត ៕ គួរបញ្ជាក់ផងដែរ នៅមានរោងសិប្បកម្មកែច្នៃឈើទាំងតូច ទាំងធំ ដែលខុសច្បាប់ ជាច្រើនកន្លែងទៀត នៅតាមស្រុក និងក្នុងខេត្តស្ទឹងត្រែង ដែលខាងជំនាញនៅមិនទាន់មានចំណាត់ការបង្ក្រាប។(ដោយសហការី tnm ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី