ក្រុមគ្រូពេទ្យ បានចុះយកសំណាក តេស្តកូវីដ១៩ ក្នុងរោងចក្រមួយ នៅម្តុំព្រែកជ្រៃ ខណ្ឌដង្កោ
TNM(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ងី ម៉េងហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្លែងថា នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះយកសំណាកដែលបានប៉ះពាល់ផ្ទាល់ និង ប្រយោលជាមួយកម្មករម្នាក់ធ្វើការនៅរោងចក្រកាត់ដេរម្តុំព្រៃកជ្រៃ ក្នុងខណ្ឌដង្កោ ដែលមានតេស្តវិជ្ជមានកូវីដ១៩ ។
លោកវេជ្ជបណ្ឌិត ងី ម៉េងហេង ថ្លែងបន្តថា ចំពោះការបិទរោងចក្រនេះឬយ៉ាងណា នោះ លោកនៅមិនទាន់ដឹងនៅឡើយទេ ៕