ការហ្វឹកហ្វឺនជំនាញអន្តរា គមន៍សង្រ្គោះគ្រោះមហន្ត រាយ ដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់បង ប្អូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា ការហ្វឹក ហ្វឺនជំនាញអន្តរាគមន៍សង្រ្គោះគ្រោះមហន្តរាយ ដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ធានាដល់ការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ក្នុងពិធីចុះជួបសំណេះ សំណាល និងសួរសុខទុក្ខកងកម្លាំងមួកខៀវកម្ពុជា កំពុងហ្វឹកហ្វឺនជំនាញអន្តរាគមន៍សង្រ្គោះគ្រោះ មហន្តរាយ ដោយសារទឹក ជំនន់ នៅចំណុចក្រោមស្ពានព្រែកក្តាម ក្នុងភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្ត កណ្តាល នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា ការគ្រប់ គ្រងគ្រោះមហន្តរាយ យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិ វឌ្ឍន៍ជាតិ (ឆ្នាំ២០១៩- ២០២៣) និងគោលការណ៍សំខាន់នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយសារទឹកជំនន់ ឱ្យកាន់ តែមានប្រសិទ្ធភាពថែមទៀត និងដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់បង ប្អូនប្រជាពលរដ្ឋ ថែទាំសុខ ភាព វប្បធម៌ កេរដំណែល ទ្រព្យសម្បត្តិ និងប្រព័ន្ធអេកូឡូស៊ីពីឥទ្ធិពលគ្រោះថា្នក់នៃគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។ដូច្នេះហើយ បានជាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ធ្វើការហ្វឹកហ្វឺនដល់កងទ័ពមួកខៀវកម្ពុជា លើផ្នែកជួយសង្គ្រោះគ្រោះមហន្តរាយដោយសារទឹកជំនន់ ដែលមានរយៈពេល០៣សប្តាហ៍ ចាប់ពីថ្ងៃទី០៣ ខែសីហា ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមចំនួន ៣៥នាក់ និងយោធាចារ្យ ១០នាក់។ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់ថា ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ជាប់ជាប្រចាំផងនោះ ស្ថានភាពទឹកជំនន់អាចនឹងមានដោយយថាហេតុ នៅតាមបណ្តាខេត្តមួយចំនួនជា បន្តបន្ទាប់ ដូចនេះកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ ម៉ោង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឱ្យដឹងថា សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណា ចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តាំផ្ញើសួរសុខទុក្ខ និងណែនាំ ដល់នាយទាហាន នាយទាហានរង និងពល ទាហាន ជាសិក្ខាកាមទាំង អស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការដែលមានស្រាប់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន និងថែទាំសុខភាពឱ្យបានល្អ ៣កុំ ៣ការពារ ដើម្បីជៀសវាងនៃការរីករាលដាលនៃជំងឺកូវីដ-១៩៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង