ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៤នាក់ថែមទៀតសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»
TNM(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៤នាក់ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និងមានអ្នកជំងឺម្នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៨៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៧៨នាក់ និងអ្នកជំងឺចំនួន៣៦៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕