ទីតាំង៣កន្លែងទៀតហើយ ក្នុងបុរី ប៉េងហួត ខណ្ឌច្បារអំពៅ ត្រូវបានបិទបណ្តោះអាសន្ន

TNM(ភ្នំពេញ)៖កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌច្បារអំពៅ និង ជំនាញពាក់ព័ន្ធ បានសម្រេចបិទទីតាំងចំនួន៣បន្ថែមទៀត ក្នុងបុរី ប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធអ្នកប៉ះពាល់ផ្ទាល់ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ថ្លែងថា ទីតាំងចំនួន៣បន្ថែមទៀត ត្រូវបានបិទជាបណ្តោះអាសន្ន នេះ រួមមាន ៖

-ទីតាំងទី១ ផ្ទះលេខ៣៣ ផ្លូវលេខP០៦ គម្រោង៧ ប៉ូឡារីស១
-ទីតាំងទី២ ផ្ទះលេខ២៩៧ ផ្លូវលេខប៉ូឡារីស គម្រោង៧
-ទីតាំងទី៣ ផ្ទះលេខ១៨ ផ្លូវលេខM២៣ គម្រោងមឺហ្គឺរៀន២ គម្រោង៦ ។

លោក ហ៊ត គឹមនី ថ្លែងទៀតថា ក្នុងកាលៈទេសៈនេះ កុំធ្វេសប្រហែសអោយសោះជាមួយជំងឺ កូវីដ-១៩ ពោលគឺ ត្រូវបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» អោយបានជាប់ជាប្រចាំ ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះ ដោយរកឃើញមនុស្សចំនួន២៤នាក់ បន្ថែមទៀត បានឆ្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

គិតមកទល់ថ្ងៃនេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣៤០នាក់ ហើយ ៕

អត្ថបទដែលជាប់ទាក់ទង