កសិករនៅខេត្តក្រចេះ លើកសរសើរមន្ទីរកសិកម្មខេត្ត ដែលបានបង្រៀនបច្ចេកទេសដាំបន្លែគ្មានសារធាតុគីមី ងាយស្រួលលក់អាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបាន
ខេត្តក្រចេះ៖ ប្រជាកសិករប្រកបមុខរបរការងារកសិកម្មដាំបន្លែ បានលើកឡើងថា ការដាំបន្លែបែបលក្ខណៈធម្មជាតិគ្មានជាតិគីមី គឺមានទីផ្សារងាយស្រួលលក់ និងទទួលបានប្រាក់ចំណូលសមរម្យដែលអាចជួយបង្កើនជីវភាពនៅក្នុងគ្រួសារ ។លោក ប៊ិន ហុងលី កសិកររស់នៅក្នុងភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បាននិយាយឲ្យដឹងថា
ជីវភាពប្រចាំថ្ងៃរបស់លោកមានកម្រិតធូរធាជាងមុន តាមរយះកាដាំបន្លែររួមផ្សំ អាចរកប្រាក់ចំណូលបានគិតជាមធ្យម ៥០០ដុល្លារក្នុង១ខែ ។ កសិកររូបនេះបានបញ្ជាក់ថា លោកបានប្រកបមុខរបរដាំស្ពៃក្រញាញ់ ត្រប់ និងដំណាំរួមផ្សំផ្សេងទៀតរយៈពេលជាង៣ឆ្នាំហើយ ដោយទទួលបានកាផ្តល់បច្ចេកទេស ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឃើញថា បានទទួលលទ្ឋផលល្អ បើប្រៀបធៀបទៅនឹងការដាំបន្លែតាមទម្លាប់កាលពីពេលកន្លងទៅ ។ការដាំដុះតាមលក្ខណៈបច្ចេកទេស កាត់បន្ថយការចំណាយ និងពេលវេលា តែទទួលបានផលច្រើន អាចបំពេញតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក ។ លោក ប៊ិន ហុងលី ក៏បានបង្ហាញពីមូលហេតុដែលលោកជ្រើសយកការដាំដុះបន្លែអនុវត្តតាមគោលការណ៍របស់កសិកម្មកម្ពុជា នោះ មកពីលោកបានគិតពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋអ្នកទទួលទាន ។លោកថា ការអនុវត្តដាំដុះត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវបានឆ្លងកាត់កាត្រួតពិនិត្យសារធាតុគីមីពីមន្ទីរពិសោធន៍របស់មន្ទីរកសិកម្មខេត្ត ធានាសុវត្ថិភាពទាំងអ្នកដាំដុះ និងអ្នកបរិភោគបន្លែ មានការត្រួតពិនិត្យ ត្រឹមត្រូវមុននឹងដឹកជញ្ចូនទៅកាន់ទីផ្សារនានា និងមានតម្លៃខ្ពស់ជាងការដាំតាមបែបធម្មតា និងមានតម្រូវការទីផ្សារខ្ពស់ ។ លោក ប៊ិន ហុងលី ក៏បានបង្ហាញពីមូលហេតុដែលលោកជ្រើសយកការដាំដុះបន្លែអនុវត្តតាមគោលការណ៍របស់កសិកម្មកម្ពុជា នោះ មកពីលោកបានគិតពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋអ្នកទទួលទាន ។ លោកថា ការអនុវត្តដាំដុះត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវបានឆ្លងកាត់កាត្រួតពិនិត្យសារធាតុគីមីពីមន្ទីរពិសោធន៍របស់មន្ទីរកសិកម្មខេត្ត ធានាសុវត្ថិភាពទាំងអ្នកដាំដុះ និងអ្នកបរិភោគបន្លែ មានការត្រួតពិនិត្យ ត្រឹមត្រូវមុននឹងដឹកជញ្ចូនទៅកាន់ទីផ្សារនានា និងមានតម្លៃខ្ពស់ជាងការដាំតាមបែបធម្មតា និងមានតម្រូវការទីផ្សារខ្ពស់ ។ការដាំដុះបន្លែប្រភេទនេះ ឃើញថា មានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ និងបងប្អូនអាជីវករលក់ដូរនៅតាមទីផ្សារ ដោយទទួលស្គាល់ថា ជាបន្លែល្អមានសុវត្ថិភាព និងការវេចខ្ចប់ ទុកដាក់ត្រឹមត្រូវ ។ ចំណែកអ្នកទទួលទានក៏មានសុខភាពល្អ មិនដូចបន្លែដែលមានជាតិគីមីធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងនៅពេលដែលយើងទទួលទាន ។កសិកររូបនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជួយគាំទ្របន្លែដែលផលិតតាមលក្ខណៈបច្ចេកទេសមិនប្រើជាតិគីមីនេះ ហើយកសិករផ្សេងទៀតសូមងាកមកដាំបន្លែសុវត្ថភាពនេះវិញ ដើម្បីលើកស្ទួយជីវភាព និងដើម្បីរក្សាសុខភាពយើងទាំងអស់គ្នា ។ សម្រួលដោយ ទៀង បុណ្ណរី