Title: ពិតជាអស្ចារ្យ!!! ទទួលបានការបញ្ចុះតម្លៃសេវាអ៊ិនធឺណិតរហូតដល់ទៅ ៥០% ពីក្រុមហ៊ុនអ៊ិនធឺណិត TODAY

Story:ស្ថិតក្នុងស្ថានការណ៍កូវីដ ១៩ នេះមានអាជីវកម្មជាច្រើនបានរងផលប៉ះពាល់ជាពិសេសវិស័យអប់រំដែល ក្រុមហ៊ុនអ៊ិនធឺណិត TODAY បានចាត់ទុកជាអទិភាពក្នុងសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួន។

 

ជាផ្នែកមួយជួយដល់វិស័យអប់រំក្រុមហ៊ុនបានបង្កើតនូវកញ្ចប់ប្រូម៉ូសិនថ្មីចំនួន ២ ដែលមានដូចជា៖

១. សម្រាប់សិស្សនិស្សិតរបស់យើងនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ២០% ដែលចំណាយត្រឹមតែ ១៥ដុល្លារក្នុងមួយខែប៉ុណ្ណោះនឹងទទួលបានល្បឿនរហូតដល់ទៅ ២៥Mbps ជាមួយល្បឿនបន្ថែម ៧០Mbps សម្រាប់លេង Facebook, YouTube, TikTok, Local Games និងវេបសាយក្នុងស្រុកជាច្រើនទៀត។

២. សម្រាប់សាលារៀន និងសាកលវិទ្យាល័យនានាក្រុមហ៊ុននឹងបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ទៅលើ សេវាកម្មកញ្ចប់អាជីវកម្ម ដែលជាផ្នែកមួយជួយសម្រួលដល់ការលំបាករបស់សាលាក្នុងកាលៈទេសៈបង្រៀន តាម Online នេះ។

 

លោក ទើ  យូសុះ ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY​ បានមានប្រសាសន៍ថា កញ្ចប់ថ្មីទាំង ២ នេះនឹងអាចជួយសម្រួលការលំបាកបានទាំងសិស្សានុសិស្សរបស់យើងរួមទាំងសាលារៀន ក៏ដូចជាសាកលវិទ្យាល័យនានាដែលកំពុងប្រឈម ហើយមិនថាតែវិស័យអប់រំប៉ុណ្ណោះទេបច្ចុប្បន្នយើងបាននឹង កំពុងតែគិតគូរជួយដល់បណ្តាលក្រុមហ៊ុនអាជីវកម្មផ្សេងទៀតដែលកំពុងរងផលប៉ះពាល់។

 

សិស្សនិស្សិតក៏ដូចជាសាលារៀន និងសាកលវិទ្យាល័យនានាអាចទំនាក់ទំនងមកកាន់ក្រុមការងារយើងខ្ញុំបាន ដើម្បីតភ្ជាប់នៅតាមទីតាំងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងបាវិត និងក្រុងប៉ោយប៉ែត។

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរសព្ទ លេខ៖ 087 21 5577 / 070 58 5577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។

អត្ថបទដែលជាប់ទាក់ទង