នាវាកងទ័ពជើងទឹក ប៉ាគីស្ថាន ០១គ្រឿង ចូល ចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព
នៅព្រឹកថ្ងៃច័ន្ទទី២៥ ខែកក្កដា ឆ្នាំ២០២២ នាវាកងទ័ពជើងទឹក ប៉ាគីស្ថានចំនួន ០១គ្រឿង មាន ឈ្មោះ PNS TAIMUR Warship (F-262) បានចូលចត នៅ កំពង់ ផែ ស្វយ័ត ក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងគោលបំណងធ្វើទស្សន កិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ក្នុងដំណើរចូលចតធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការទទួល ស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ។នាវាកងទ័ពជើងទឹក ប្រទេសប៉ាគីស្ថានមានលក្ខណៈ បច្ចេកទេស ហើយនាវា នេះមានឈ្មោះ PNS TAIMUR Warship (F-262) មានបណ្តោយ 134.ម៉ែត្រ ទទឹង 16ម៉ែត្រ ជំរៅទឹក 7ម៉ែត្រ ទំងន់ផ្ទុក 4.046តោន មាននាយនាវី ចំនួន ១៦នាក់ និងពលនាវិក ចំនួន ១៥៣នាក់ សរុប ចំនួន ១.១៦៩នាក់ ។ ដឹកនាំដោយលោកមេបញ្ជាការ នាវា លោកវរនាវីឯក Muhammad Yarsir Tahir ។ តាមកម្មវិធីគណៈប្រតិភូកងទ័ពជើងទឹកប្រទេសប៉ាគិស្ថាន ចូលជួបសម្ដែងការគួរសមជាមួយមេ បញ្ជាការមូលដ្ឋានសមុទ្រ។ កម្មវិធីប្រកួតកីឡា បាល់ទាត់ បាល់ទះ មិត្តភាពរវាងនាយទាហានកង ទ័ពជើងទឹក នៃប្រទេសទាំងពីរ និងដំណើរកម្សាន្តទស្សនារបស់នាវឹកនៅ កន្លែងប្រវត្តិសាស្រ្ត និងឧស្សាហកម្ម បច្ចេកវិទ្យាជាទំនើបផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី