កញ្ញា កៅ ម៉េងហ័ង ទទួលបានឱកាសធ្វើកម្មសិក្សានៅសហរដ្ឋអាមេរិកហើយកំពុងបង្កើតគម្រោងRobot ដែលអាចរើសសំរាមតាមផ្លូវដោយស្វ័យប្រវត្តិ

កញ្ញា កៅ ម៉េងហ័ង ជាសិស្សនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកងជំនាន់ថ្មី ស្រុកកងមាស ខេត្តកំពង់ចាមទទួលបានឱកាសធ្វើកម្ម សិក្សានៅសហរដ្ឋអាមេរិកហើយកំពុងបង្កើតគម្រោង Robot ដែលអាចរើសសំរាមតាមផ្លូវដោយស្វ័យប្រវត្តិ ដែលជាគម្រោងមួយដ៏ល្អសម្រាប់ជួយលើកកម្ពស់អនាម័យ បរិស្ថាននៅក្នុងសង្គម។ កញ្ញា កៅ ម៉េងហ័ង បានទៅធ្វើការផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមរិកនៅ សាកលវិទ្យាល័យ Virginia Tech កាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០២២ ដោយបានសិក្សារៀនសូត្រ មុខវិជ្ជា Electrical Engineering ដែលផ្តោតទៅលើ Automating Systems Using Microprocessors (ASUM) ។ បន្ថែមពីនេះ ទៀត នាងក៏កំពុងតែបង្កើតគម្រោងRobot ដែលអាចរើសសំរាមបានតាមផ្លូវដោយស្វ័យប្រវត្តិជាមួយសមាជិកក្រុមដែលមកពីប្រទេសផ្សេង ទៀតផងដែរ។ នៅក្នុងដំណើរចុះកម្មសិក្សានៅសហរដ្ឋអាមេរិកនេះ ម៉េងហ័ងក៏នឹងធ្វើដំណើរទៅទីក្រុង Washington Dc ដើម្បីទៅធ្វើទស្សនកិច្ចសិក្សានៅអង្គការ NASA ក៏ដូចជា Capitol Hillផងដែរ។ សូមបញ្ជាក់ថា កញ្ញា កៅ ម៉េងហ័ង នឹងត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង