សម្តេចតេជោ ហ៊ុន សែន បន្តបន្ថែមថវិកាជូនបណ្តាខេត្តនានាជាប់ព្រំដែនកម្ពុជា-វៀតណាមដើម្បីរៀបចំធ្វើចត្តាឡីស័ក
TNM(ភ្នំពេញ) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បន្តបន្ថែមថវិកាជាង៣ពាន់លានរៀល ដល់ខេត្តចំនួន១២ ដែលនៅជាប់ព្រំដែនថៃ និងព្រំដែនប្រទេសវៀតណាម ដើម្បីប្រើប្រាស់សម្រាប់រៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ដល់ ១០ ខែមីនា ឆ្នាំ២០២១។
សម្រាប់ខេត្តកម្ពុជាជាប់ព្រំដែនវៀតណាម ដែលទទួលជំនួយថវិកាពីសម្តេចតេជោលើកនេះ មានចំនួន៧ខេត្ត ក្នុងនោះមាន ៖ ខេត្តកណ្តាលទទួលបាន ៧០លានរៀល ខេត្តស្វាយរៀងទទួលបាន២០លានរៀល ខេត្តព្រៃវែងទទួលបាន៥០លានរៀល ខេត្តត្បូងឃ្មុំទទួលបាន២០លានរៀល ខេត្តក្រចេះទទួលបាន ២០លានរៀល ខេត្តមណ្ឌលគិរីទទួលបាន២០លានរៀល និងខេត្តតាកែវទទួលបាន២០លានរៀល៕