លោក អគ្គនាយកទូរទស្សន៍អនឡាញ ធីអិនអឹម បានប្រគល់ទឹកស្រ្ពីងប្រូវីដា ចំនួន១២០កេះទៅដល់អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ នៃមជ្ឍមណ្ឌលបណ្ដុះបណ្តាលការងាររដ្ឋបាលខភម

កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ លោកសែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញដំបូងគេនៅកម្ពុជា ធីអិនអឹម មានកិត្តិយសបំផុតដែលបានការអនុញ្ញាតអោយចូលជួបសម្តែងការគួរ
សម្យ ឯឧ ឧត្តមសេនីយទោ ខៀវ ប៊ុនធឿន នាយក មជ្ឍមណ្ឌលបណ្ដុះបណ្តាលការងាររដ្ឋបាលនៃកង ខភម របស់អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯឧ ឧត្តមសេនីយទោ ខៀវ ប៊ុនធឿន បានសម្តែងនូវទឹកចិត្តដ៏មហិមារបស់លោកអគ្គនាយក សែម បូរ៉ា ដែលបានផ្តល់ទឹកស្ព្រីងប្រូវីដា ចំនួន១២០កេស ដែលអង្គភាពកំពុងតែមានតម្រូវការចាំបាច់សម្រាប់ការប្រើប្រាស់ជាប្រយោជន៍រួមទៅដល់ការសិក្សារបស់សក្ខាកាមទាំងមូល ឬការចាំបាញ់ណាមួយសម្រាប់តម្រូវការបន្ទាន់។ ឧត្តមសេនីយទោ ខៀវ ប៊ុនធឿន បានបន្តទៀតថា វគ្គនេះជាវគ្គរដ្ឋបាលពិសេស ដែលមានរហូតដល់ទៅ៣ជំនាន់រួចហើយ ដែលរាប់ជាសក្ខាកាមវិញមានជិតដល់ទៅ៦៥០សិក្ខាកាម មកពីបណ្តាលអង្គភាពផ្សេងៗគ្នាដោយឡែកតាមការអង្កេតឃើញថា ជំនាន់២ នេះ ពិតជាមានភាពប្រសើរ និងសហការគ្នាបានល្អគួរអោយកត់សម្គាល់។ ជាចុងក្រោយ លោក សែម បូរ៉ា ក៏សូមថ្លែងនូវអំណរអរគុណចំពោះឯឧ ឧត្តមសេនីយទោ ខៀវ ប៊ុនធឿន ព្រមទាំងនាយករង ឧត្តមសេនីយ៍ត្រី ហៀ ហ៊ីន និងក្រុមការងារទាំងអស់ទទួលបន្ទុកមជ្ឍមមណ្ឌលទាំងមូល ដែលបានខិតខំតាំងពីដំបូងរហូតដល់សព្វថ្ងៃនេះក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយប្រទេសកម្ពុជាយើងមានការរីកចំរើន និងសុខសន្តិភាពពេលលិញ អរគុណសន្តិភាព៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង