ខ្លាំងមែន ! ហ៊ានក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន , ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន
TNM(កណ្តាល)៖កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធបទល្មើស ក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ប្រើប្រាស់ឯកសណ្ឋានយោធាក្លែងក្លាយ ។
សមត្ថកិច្ច បានបញ្ជូនក្រុមជនសង្ស័យ មកអយ្យការអមសាលាដំបូងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ខណៈពេលនេះ លោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី កំពុងសាកសួរតាមនីតិវិធី ។
បទល្មើស នេះ បានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចបឹងកញ្ច្រាំ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ព័ត៌មានលម្អិតបន្ថែម TNM នឹងរាយការណ៍ នាពេលក្រោយទៀត ៕