មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បើកកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារត្រីមាសទី២ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី៣ ឆ្នាំ២០២២

តព្រះវិហារ៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រីមាសទី២ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី៣ ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងហូកា ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេស ចរណ៍ និងជាប្រធានគណកម្មការគ្រប់គ្រងគម្រោង ហូកា លោក Christiane Volker Ide និងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានមន្ទីរទេសចរណ៍មកពីខេត្តចំនួន៥ លោក លោកស្រី តំណាងសមាគមន៍ឧស្សាហ កម្មទេសចរណ៍ ព្រមទាំងសមាជិកនៃគណៈគ្រប់គ្រង ហូកា ជាច្រើនរូប ដែលពីធីនេះប្រព្រឹត្តទៅនៅភោជនីយ ដ្ឋាន លីហួត ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។ឯកឧត្តម ប៉ាក់ សុខុមបានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធ ផលការងារសំខាន់ៗ របស់លេខាធិការដ្ឋាន និងមន្ទីរទេសចរណ៍ខេត្ត បានអនុវត្តន៍កន្លងមកនៅតាមខេត្តគោល ដៅរួមមាន ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគិរី ព្រមទាំងលើក ឡើង អំពីបញ្ហាប្រឈមនានាក្នុងការបណ្ដុះបណ្ដាល ហូកា ដើម្បីផ្លាស់ប្ដូនិងចែករំលែកបទពិសោធន៍ល្អៗ និងស្វែង រកនូវចំនុចខ្វះខាតដើម្បីដាក់គោលដៅអនុវត្តន៍បន្តក្នុងត្រីមាសទី៣ ឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់។ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលេខា ធិការដ្ឋាន មន្ទីរទេសចរណ៍ខេត្តទាំង៥ អង្គការដៃគូ និងភាគីពាក់ព័ន្ធដែលបានសហ ការយ៉ាងជិតស្និទ្ធ ដោយស្មារតី យោគយល់ និងទទួលខុសត្រូវខ្ពស់ចំពោះសកម្មភាពការងារកន្លងមកបានលទ្ធផលប្រកបដោយផ្លែផ្កា។ អង្គប្រជុំក៏បានធ្វើការពិភាគ្សា និងស្ដាប់នូវរបាយការណ៍លទ្ធផលត្រីមាសទី២ ដែលបានឡើងធ្វើបទបង្ហាញដោយផ្ទាល់ពីប្រធានមន្ទីទេសចរណ៍នៃខេត្តទាំង៥ ព្រមទាំងអង្គការជាដៃគូ អំពីការអនុវត្តគម្រោង ហូកា នាពេលកន្លង មក៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង