រថយន្ត​ដឹកសំរាម​ចំនួន ​១៥គ្រឿង​ត្រូវបានប្រគល់ជូនទៅ១១ក្រុងស្រុក


ភ្នំពេញ៖ តាមរយៈគម្រោង ៣សេវា ៣គាំទ្រ (៣ស៣គ) ដេីម្បីការរស់នៅស្អាត ភូមិឋានស្អាត របស់ក្រសួងបរិស្ថាន ថ្ងៃនេះបានប្រគល់រថយន្តដឹកសំរាមចំនួន១៥រឿង ដែល ១០គ្រឿងជាអំណោយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា (គម្រោង KUSANONE) ត្រូវបានធ្វើពិធីប្រគល់-ទទួល ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Mikami Massahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។
ពិធីនេះ ក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន និងតំណាងមន្ទីរបរិស្ថានខេត្តទាំង១១ ជាច្រើនរូបទៀត។ ក្នុងឱកាសនោះដែរ រថយន្តដឹកសំរាមចំនួន​១៥​គ្រឿង​នេះ បានចែកជូនបន្តដល់មន្ទីរបរិស្ថាននិងរដ្ឋបាលក្រុងស្រុក សម្រាប់ផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង ស្រុកចំនួន១១ នៃខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង