ការបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត និងបណ្ណាល័យអេឡិចត្រូនិកដើម្បីរួមចំណែកជួយលើក កម្ពស់គុណភាពអប់រំនៅមូលដ្ឋាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ឃុំវល្លិ៍ស និងបណ្ណាល័យអេឡិចត្រូនិក នៅឃុំត្រពាំងគង ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ ដើម្បីរួមចំណែកជួយលើកកម្ពស់គុណភាពរំនៅមូលដ្ឋាន។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ បានមាន ប្រសាសន៍ថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ឃុំវល្លិ៍ស និងបណ្ណាល័យអេឡិចត្រូនិកនេះ គឺដើម្បីអភិវឌ្ឍវិស័យអប់រំឱ្យមានលក្ខណៈទំនើបកម្ម សកលកម្ម ទាន់សម័យ និងបណ្តុះស្មារតីដល់សិស្ស និងប្រជា ជនឱ្យចូលចិត្តអានតាមរយៈការប្រើប្រាស់បណ្ណាល័យ ដើម្បីទទួលបានចំណេះដឹងកាន់តែប្រសើរឡើង ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត និងបណ្ណាល័យអេឡិចត្រូនិកនេះ ជាជំនួយឧបត្ថម្ភរបស់អង្គការ ឡៃអិនក្លឹប ប្រទេសកូរ៉េ ដើម្បីជួយលើកស្ទួយវិស័យអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ និងជាមជ្ឈមណ្ឌលពហុជំនាញក្នុងការផ្ដល់សេវាអប់រំ ទៅតាមសេចក្ដីត្រូវការរបស់ សិស្សានុសិស្ស និងប្រជាជននៅក្នុងសហគមន៍៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង