ទំនប់អាងស្តុបទឹកស្ទឹងស្រែង១ នឹងស្ទឹងស្រែង២ ផ្តល់អត្ថប្រយោជន៍ច្រើនលើវិស័យកសិកម្ម

ឧត្តរមានជ័យ៖ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានអះអាងថា ទំនប់ទឹកបឹងធម្មជាតិស្ទឹងស្រែង១ នឹងស្ទឹងស្រែង២ ស្ថិតនៅស្រុកចុងកាល់ បច្ចុប្បន្ន​ផ្តល់​អត្ថប្រយោជន៍ច្រើន​ជួយ​ដល់​ការងារកសិករធ្វើ​កសិកម្ម​បានទាំងរដូប្រាំង និងរដូវវស្សា ។ ទំនប់អាងស្តុបទឹកខាងលើនេះ ជាប្រភពទឹកបន្តជួយ​​ស្រោចស្រព​ដល់​ ខេត្តបន្ទាយមានជ័យ​នៅ​ស្រុកភ្នំស្រុក និងស្រុកព្រះនេតព្រះ រួមទាំងខេត្តសៀមរាបផងដែរ។លោក ញឺន កួន បានឲ្យដឹងថា អាងទំនប់ទឹកបឹងធម្មជាតិស្ទឹងស្រែង១ នឹងស្ទឹងស្រែង២ នេះអាច​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​លើ​ដំណាំ​ស្រូវ​បាន​ចំនួន​ប្រមាណ ២៥០០០ហិកតា​សម្រាប់​កសិករ​ធ្វើស្រែ​បានទាំងពីររដូវ ។ ថែមទាំង​បាន​ជួយ​កាត់​បន្ថយ​នូវ​ហានិភ័យ​គ្រោះ​ទឹកជំនន់​នៅ​ពេល​មាន​ជំនន់ទឹកភ្លៀងម្តងៗ ផងដែរ។ លោកបញ្ជាក់ថា កន្លង​មក​មុនការ​សាងសង់​ទំនប់​ទាំង​ពីរ​នេះ នៅ​តាម​បណ្ដាល​ស្រុក​មួយ​ចំនួន​ជាប់​ភូមិសាស្រ្តស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ​តែងតែ​រងការ​ជន​លិចដូចជា​ស្រុកស្រីស្នំ និងស្រុកក្រឡាញ់។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ​ វាអាចកាត់បន្ថយការជនលិច​ដំណាំស្រូវ​របស់​កសិករ​ធ្វើកសិកម្មបានច្រើន ហើយបឹងទាំងពីរនេះ ​មិន​ត្រឹម​តែ​ផ្តល់ប្រយជន៍​ដល់​ការងារ​កសិកម្មប៉ុណ្តោះទេ​គឺវាអាចផ្តល់​ប្រយោជន៍​ដល់​អ្នក​ប្រកបមុខ​របរ​នេសាទ​ត្រី​របស់​ពលរដ្ឋ​បាន​គ្រប់​រដូវកាលផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង