អ្នករស់នៅសង្កាត់ឫស្សីកែវ ម្នាក់ទៀត រកឃើញឆ្លងជំងឺកូវីដ-១៩
TNM(ភ្នំពេញ)៖កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២១ នៅចំណុចផ្ទះលេខ១១៣២ ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានករណីអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ទៀត ជាបុរសអាយុ៣៩ឆ្នាំ ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ថ្លែងថា បច្ចុប្បន្ននេះ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ត្រូវបានគ្រូពេទ្យ នាំយកតាមរថយន្តសាមុយបញ្ចូនទៅព្យាបាលនៅ មណ្ឌលចត្តាឡីស័ក ព្រែកព្នៅ ៕