រថយន្តដឹកឈើប្រណិតលោតឆ័ត្រចេញពីខេត្តស្ទឹងត្រែង អាវុធហត្ថស្រុកឆ្លូងឆ្មក់បង្ក្រាប់បានចំនួន២គ្រឿង

ខេត្តក្រចេះៈ រថយន្តសាំយ៉ុងដឹកឈើប្រណិតលោតឆត្រខុសច្បាប់ចេញពីខេត្តស្ទឹងត្រែងនៅវេលាម៉ោងទៀតភ្លឺតាមផ្លូវជាតិលេខ៧A ដឹកលុះដល់ចំណុចផ្លូវជាតិលេខ៧៣A ក្នុងភូមិសាស្ត្រស្រុកឆ្លូងត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកឆ្លូង ឆ្មក់ស្ទាក់ចាប់បានចំនួន២គ្រឿង នៅត្រង់ចំណុច ឃុំព្រែកចំឡាក់ ស្រុកឆ្លូងខេត្តក្រចេះ ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២២។
តាមការឲ្យដឹងពីមន្ត្រីរដ្ឋបាលព្រៃឈើស្រុកឆ្លូង ថា រថយន្តសាំយ៉ុងដឹកឈើល្មើសច្បាប់ចំនួន២គ្រឿង ដែលកម្លាំងកង រាជអាវុធហត្ថនៅឆ្លូងបង្ក្រាបបាន ខាងលើនោះ គឺបានបញ្ជូនឲ្យមក ខាងជំនាញរដ្ឋបាលព្រៃឈើហើយ ដែលមានឈើចំនួន៨២ ដុំ មានទំហំតូច ធំ គឺជាឈើលេខ១ ប្រភេទឈើសុក្រំ ដោយឡែកចំនួនម៉ែត្រគូបនៅមិនទាន់ដឹងទេ។គួរបញ្ជាក់ថា រថយន្តសាំងយ៉ុងដឹកឈើខុសច្បាប់ចំនួន២គ្រឿង ត្រូវបានយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើឆ្លូងខេត្តក្រចេះ ចំណែកមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានរៀបចំកសាងសំណុំរឿងតាមនីតិវិធី ដោយទុករយៈពេល១ខែ ដើម្បីរងចាំម្ចាស់រថយន្តទាំង២ចូលខ្លួនមកដោះស្រាយបង់ផាកពិន័យតាមច្បាប់របស់រដ្ឋបាលព្រៃឈើ៕ (ដោយសហការី TNM ខេត្តក្រចេះ)សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង